ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីតុលាការអាមេរិកបានសម្រេចរារាំងវិធានការដំឡើងពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនឱ្យចូលជាធរមាន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៨១សេន ឬ១,២៥% ដល់៦៥,៧១ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៨៣សេន ឬ១,៣៤% ដល់៦២,៦២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0102 GMT ។
ជាមួយគ្នានេះ ទីផ្សារបាននិងកំពុងឃ្លាំមើលលទ្ធភាព ដែលសហរដ្ឋអាមេរិកអាចទណ្ឌកម្មថ្មីដើម្បីទប់ស្កាត់លំហូរប្រេងឆៅរបស់ប្រទេសរុស្ស៊ី និងការសម្រេចចិត្តរបស់អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) លើការបង្កើនទិន្នផលប្រេងនៅខែកក្កដា៕