ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈសហរដ្ឋអាមេរិកបានហាមឃាត់មិនឱ្យក្រុមហ៊ុន Chevron នាំចេញប្រេងឆៅពីប្រទេសវេណេហ្ស៊ុយអេឡាក្រោមការដាក់ទណ្ឌកម្មថ្មីរបស់ខ្លួន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤៧សេន ឬ០,៧៣ភាគរយ ដល់៦៤,៥៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0028 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៤៩សេនដល់៦១,៣៨ដុល្លារក្នុងមួយបារ៉ែល។
យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តល់អាជ្ញាបណ្ណថ្មីដល់ក្រុមហ៊ុន Chevron ដែលអនុញ្ញាតឱ្យក្រុមហ៊ុនយក្សមួយនេះអាចរក្សាទុកទ្រព្យសកម្មរបស់ខ្លួននៅក្នុងប្រទេសវេណេស៊ុយអេឡា។ ប៉ុន្តែ ក្រុមហ៊ុន Chevron មិនអាចនាំចេញប្រេងឆៅ ឬពង្រីកប្រតិបត្តិការនៅទីនោះបានទេ៕