ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ ទំហំពាណិជ្ជកម្មកម្ពុជា អាមេរិកនៅតែមានសញ្ញាវិជ្ជមានសម្រាប់ដើមឆ្នាំនេះ ជាមួយនឹងទំហំទឹកប្រាក់ជាង៣៣០០លានដុល្លារអាមេរិក។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញឲ្យដឹងក្នុងពេលថ្មីៗនេះថា រយៈពេល៤ខែដើមឆ្នាំ២០២៥ ការផ្លាស់ប្តូរទំនិញ រវាងប្រទេសទាំង២មានទឹកប្រាក់សរុប៣,៣ពាន់លានដុល្លារ កើនឡើង២២,៦ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំទំនិញទៅអាមេរិក មានទំហំទឹកប្រាក់៣,២ពាន់លានដុល្លារ កើនឡើង២២,៣ភាគរយ និងអាមេរិកនាំមកវិញ ៩៧,៨២លានដុល្លារ កើន៣៤,៨ភាគរយ។
លោកបណ្ឌិតហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នអាមេរិក គឺជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជាដែលភាគច្រើន ជាផលិតផលសម្លៀកបំពាក់ កាបូបធ្វើដំណើរ ស្បែកជើង កង់ និងសំបកកង់រថយន្តជាដើម៕