តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមពាណិជ្ជករបានពិចារណាអំពីលទ្ធភាពថា តើអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) អាចនឹងសម្រេចបង្កើនផលិតកម្មប្រេងនៅឯកិច្ចប្រជុំនាពេលខាងមុខរបស់ខ្លួនដែរឬទេ?

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១២សេន ឬ០,១៩ភាគរយដល់៦៤,៦២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0022 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ១៥សេន ឬ០,២៤% មកនៅត្រឹម៦១,៣៨ដុល្លារក្នុងមួយបារ៉ែល។

លោក Daniel Hynes អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់នៅធនាគារ ANZ បានអះអាងថា “តម្លៃប្រេងឆៅបានធ្លាក់ចុះ ស្របពេលទីផ្សារបានពិចារណាពីលទ្ធភាពនៃការបង្កើនការផ្គត់ផ្គង់ពីសំណាក់អង្គការ OPEC”៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here