រដ្ឋមន្ត្រីពាណិជ្ជកម្មចូលរួមជាវាគ្មិននៅក្នុងវេទិការលំដាប់អន្តរជាតិមួយ

(តូក្យូ, ជប៉ុន)៖ នាថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាវិនិយោគ ដែលរៀបចំឡើងដោយវិទ្យាស្ថាន JMFI (Japan Material Flow Institute) ក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍ “Asia Seamless Logistics Forum 2025” ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល Tokyo Ryutsu Center ទីក្រុងតូក្យូ ដោយមានក្រុមហ៊ុនចូលរួមចំនួន ៨ប្រទេស។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវព័ត៌មានបច្ចុប្បន្នភាពស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម ផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគ និងទេសចរណ៍ ព្រមទាំងពង្រឹង និងពង្រីកបណ្តាញធុរកិច្ចលើ វិស័យដឹកជញ្ជូន ប្រព័ន្ធភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ ក្នុងទិសដៅជួយសម្រួលដល់ធុរកិច្ចនាំចេញ-នាំចូលដល់អ្នកវិនិយោគ រវាងបណ្តាប្រទេសអ្នកចូលរួម និងប្រទេសជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈសិក្ខាសាលានេះ លោកអនុព័ន្ធ បានធ្វើបទបង្ហាញអំពី “បរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា” ដើម្បីជំរុញអ្នកវិនិយោគជប៉ុន ទៅធ្វើធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងអញ្ជើញក្រុមហ៊ុនអ្នកចូលរួមទាំងអស់ ឱ្យទៅទស្សនាពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ នៅទីក្រុងអូសាកា ផងដែរ ដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍របស់កម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here