តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ស្របពេលមានការរំពឹងទុកថា អង្គការបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) អាចនឹងជំរុញបង្កើនទិន្នផលនៃការផលិតប្រេងឆៅបន្ថែមទៀត។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៧សេនដល់៦៤,០៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0015 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ៣៩សេនមកនៅត្រឹម៦០,៨១ដុល្លារក្នុងមួយបារ៉ែល។

សារព័ត៌មាន Bloomberg News បានរាយការណ៍ថា អង្គការ OPEC+ បាននិងកំពុងតែពិចារណាអំពីលទ្ធភាពក្នុងការបង្កើនផលិតកម្មប្រេងឆៅទ្រង់ទ្រាយធំម្តងទៀតក្នុងកិច្ចប្រជុំនៅថ្ងៃទី១ ដើមខែមិថុនាឆាប់ៗខាងមុខ។ដំណឹងនេះបានជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here