តើ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​កម្ពុជា?

ដោយ លក្ខិណា

ភ្នំពេញៈ ចក្រភព​អង់គ្លេស​បានប្រកាស​ចាក​ចេញ ពី​សហភាព​អឹ​រ៉ុ​ប​និង​ធ្វើ​ពាណិជ្ជកម្ម​ដោយផ្ទាល់ និង​ឯករាជ្យ ដោយ​លែង​នៅក្រោម​ចំណុះ របស់​សហភាព​អឺរ៉ុប​ទៀត​នោះឡើយ។

តើ​ការចាកចេញ​របស់​អង់គ្លេស ពី​សហភាព​អឺរ៉ុប​វា​បានផ្ដល់​ប្រយោជន៍​អ្វី​ដែរ​ទេ​ដល់​ប្រទេស​កម្ពុជា ខណៈ​សហភាព​អឺរ៉ុប បានសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ខ្លះ នៃ​កម្មវិធី EBA? ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានឱ្យដឹងថា អង់គ្លេស​បានសម្រេច​មិន​អនុវត្តន៍ តាម​វិធានការ​របស់​សហភាព​អឺរ៉ុប​ចាប់ពី​ឆ្នាំ២០២១តទៅ ដោយសារតែ​សហភាព​អឺរ៉ុប បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប ។ដូច្នេះ​អង់គ្លេស អាចធ្វើ​ពាណិជ្ជកម្ម​ជា​ប្រទេស​ជា​ដៃគូ​បាន​ដោយ​ឯករាជ។

លោកស្រី​អគ្គរាជទូត​ចក្រភព​អង់គ្លេស បាន​មានប្រសាសន៍​ទៅកាន់​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថា រដ្ឋមន្ត្រី​ទាំង​អស់នៃ​ចក្រភព​អង់គ្លេស នឹងមិន​បន្ត​អនុវត្តន៍​តាម​វិធានការណ៍ របស់​សហភាព​អឺរ៉ុប​មកលើ​កម្ពុជា ចាប់តាំងពី​ថ្ងៃទី០១ខែមករា ឆ្នាំ ២០២១ខាងមុខនេះ។

លោក​ស្រិ​ប​ន្ក​ថា “នេះ​គឺជា​ប្រយោជន៍​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ទទួលបាន​ពី​ចក្រភព​អង់គ្លេស” ។

ដោយឡែក​លោក​អាត់ ធន់​ប្រធាន​សហជីព​មួយ​នៅ​កម្ពុជា ក៏បាន​និយាយ​ផងដែរ​ថា​ចក្រភព​អង់គ្លេស គឺជា​ប្រទេស​ដែល​នាំចូល​ទំនិញ​ពី​កម្ពុ​ជាធំ​មួយ ក្នុងចំណោម​ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។

លោក​បន្តថា “ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប នឹងមិន​អាចឱ្យ​កម្ពុជា​ជាប់ពន្ធ សម្រាប់​ការនាំចេញ​ទៅកាន់​អង់គ្លេស​នោះឡើយ។ ផ្ទុយទៅវិញ​បើសិនជា​កម្ពុជា​អាច​ចរចា​ជាមួយ​អង់គ្លេស​បន្ថែម​នោះ វារឹតតែ​ធ្វើឱ្យ​កម្ពុជា​ពី​ប្រយោជន៍​ជាច្រើន​ទៀត” ។ លោក​បន្តថា “ខ្ញុំ​សង្ឃឹមថា​អង់គ្លេស​នឹង​ផ្ដល់ឱ្យ​កម្ពុជា នូវ​ការ​នាំចូល​ដោយ​មិន​បង់ពន្ធ” ។

សហភាព​អឺរ៉ុប​បានប្រកាស​អនុវត្តន៍ នូវ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ២០ភាគរយ ពី​កម្មវិធី EBA ពី​កម្ពុជា បើ​គិត​ទៅ​ប្រមាន ៤០បន្ទាត់​ពន្ធគយ ត្រូវ​នាំចូល​សហភាព​អឺរ៉ុប​ដោយ​បង់ពន្ធ តែ​ក៏មាន​ជាច្រើន​បន្ទាត់​ពន្ធគយ​ទៀត នាំចូល​ទៅកាន់​សហភាព​អឺរ៉ុប ដោយ​មិន​បង់ពន្ធ​ផងដែរ។ កម្មវិធី​នេះ ត្រូវបាន​អនុវត្តន៍​ចាប់តាំងពី​ថ្ងៃទី ១២ខែសីហា ឆ្នាំ ២០២០មក ពោលគឺ​នៅពេល​កម្ពុជា ក៏ដូចជា ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ខ្លួនឯង ជួប​វិបត្តិ​នឹង​ជំងឺ​រាតត្បាត​សកល កូ​វីដ១៩ផងដែរ ។

សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​កន្លងមក​ថា បើទោះបីជា​កម្ពុជា​ជួប​វិបត្តិ​កូ​វី១៩ និង​បញ្ហា EBA នេះ​ក្ដី តែ​ការនាំចេញ​របស់​កម្ពុជា​ឆ្នាំ ២០២០នេះ អាច​នឹងមាន​កំណើន​ប្រមាន១៨ភាគរយ ពោល​គិត​ជា​ទឹកប្រាក់​ប្រមាណ២២ពាន់​លាន​ដុល្លារ​អាមេរិក​ទៅកាន់​ទីផ្សារ​អន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here