ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីច្រកចូលទីផ្សារនៃបណ្តាប្រទេសក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហគ្រិននៅខេត្តកំពត

ដោយៈ ម៉ាណា

    កំពតៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករាជ រ៉ាបានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ច្រកចូលទីផ្សារទៅកាន់ប្រទេសជាដៃគូ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” នៅខេត្តកំពត។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោកប្រធាន អនុប្រធាន មន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម មន្រ្តីមន្ទីរអន្តរស្ថាប័នពាក់ព័ន្ធ អ្នកដាំដុះ អ្នកកែច្នៃ និងអ្នកនាំចេញក្នុងវិស័យ​ម្រេច ស្វាយចន្ទី និងដំឡូងមីផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងកម្ពុជាជាមួយប្រទេសជាដៃគូ ដើម្បីឱ្យអ្នកនាំចេញអាចពិនិត្យលទ្ធភាព ទាញយកអត្ថប្រយោជន៍ជាអតិបរមា និងចាប់យកចំណែកទីផ្សារ ព្រមទាំងជំរុញការនាំចេញ ព្រមទាំងជាឱកាសចែករំលែកអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here