តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគបានពិចារណាអំពីផលប៉ះពាល់លើការផ្គត់ផ្គង់ប្រេង ប្រសិនបើកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងប្រទេសអុីរ៉ង់លើកម្មវិធីអាវុធនុយក្លេអ៊ែរមិនទទួលបានជោគជ័យ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៦សេនដល់៦៥,៤៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0305 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង១សេនដល់៦២,៧ដុល្លារក្នុងមួយបារ៉ែល។

អនុរដ្ឋមន្ត្រីការបរទេសអុីរ៉ង់បានអះអាងកាលពីថ្ងៃចន្ទម្សិលមិញថា ការពិភាក្សាស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់អុីរ៉ង់នឹងមិនអាចទៅណារួចទេ ប្រសិនបើសហរដ្ឋអាមេរិកទាមទារឱ្យអុីរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទាំងស្រុង៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here