តម្លៃ​ប្រេង​ឆៅលើទីផ្សារអន្តរជាតិបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃ​ចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃ​ប្រេង​ឆៅមានការប្រែប្រួល​តិចតួច​ ឬបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនាព្រឹកថ្ងៃ​ចន្ទនេះ ខណៈក្រុមអ្នក​វិនិយោគ​កំពុងបន្តរង់ចាំមើល​លទ្ធផល​លើការពិភាក្សារវាងប្រទេសអុីរ៉ង់​ និងសហរដ្ឋអាមេរិក ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥សេនដល់៦៥,៣៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0022 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៣សេនដល់៦២,៥២ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅទាំង២ខាងលើបានកើនឡើងជាង១ភាគរយកាលពីសប្តាហ៍មុន ក្រោយពេលសហរដ្ឋអាមេរិក និងចិន ជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេបំផុតលើពិភពលោក បានយល់ព្រមផ្អាមសង្រ្គាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here