តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ក្រោយបានធ្លាក់ចុះយ៉ាងគំហុកកាលពីវគ្គមុន ដោយឈានឆ្ពោះទៅរកការកើនឡើងក្នុងអត្រាប្រចាំសប្តាហ៍ជាង១ភាគរយ ស្របពេលក្រុមអ្នកវិនិយោគបន្តមានសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

តួយ៉ាង តម្លៃប្រេងឆៅប្រភេទ Brent futures បានកើនឡើង១៧សេន ឬ០,២៦ភាគរយ ដល់៦៤,៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0007 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង១៨សេនដល់៦១,៨ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅបានធ្លាក់ចុះជាង២ភាគរយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកកំពុងខិតជិតសម្រេចបានកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយអុីរ៉ង់ ហើយថា ទីក្រុងតេហេរ៉ង់បានបានយល់ព្រមតាមលក្ខខណ្ឌរបស់អាមេរិក៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here