ក្រសួងពាណិជ្ជកម្មពិភាក្សាជាមួយថ្នាក់ដឹកនាំIFCដើម្បីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអ៊ុំ កុសល បានជួបពិភាក្សាការងារជាមួយ លោកស្រី Mrs. Tofiqua Hoque តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា លើការងារសហការ និងការចូលរួមចំណែកគាំទ្ររបស់ IFC សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្វាមគន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់សាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ (IFC) ក្នុងកិច្ចប្រជុំ ដែលបានផ្តល់ការគាំទ្រ ក៏ដូចជាជំនួយនានារបស់IFC សម្រាប់ការអភិវឌ្ឍ វិស័យពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងបានបញ្ជាក់ថា ការគាំទ្រទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម កសាងសមត្ថ ភាពពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ បានលើកឡើងអំពីគោ​លបំណងសំខាន់ ក្នុងការរៀបចំបង្កើតយន្តការ សម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ ក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា និងស្នើសុំឱ្យមានការចូលរួមសហការពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងដំណើរការអនុវត្តយន្តការសម្របសម្រួល រវាងដៃគូរអភិវឌ្ឍន៏ជាមួយក្រសួងពាណិជ្ជកម្មនេះឱ្យបានជោគជ័យ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងការអនុវត្តគម្រោង/កម្មវិធីពាក់ព័ន្ធនានា ក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here