ការផ្ទុះ​វីរុស​កូ​វីដ-១៩រលក​ទី២ វាយប្រហារ​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច​របស់​មី​យ៉ាន់​ម៉ា

ដោយៈ​សុខុម

ភ្នំពេញៈ សេដ្ឋកិច្ច​របស់​ប្រទេស​មី​យ៉ាន់​ម៉ា នៅតែ​បន្ត​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ហើយ​កំនើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​ដាំ​ក្បាល​ចុះ​ដល់១,៧% ក្នុង​ឆ្នាំសារពើពន្ធ២០១៩-២០២០ ពី​កំណើន៦,៨%ក្នុង​ឆ្នាំសារពើពន្ធ២០១៨/ ២០១៩ ។ នេះ​បើ​យោងតាម​សារ​ព័រ​មាន moderndiplomacy ចុះផ្សាយ​ក្នុង​ថ្ងៃ​ដដែល។

យោងតាម​របាយការណ៍ Myanmar Economic Monitor (តាមដាន​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា) របស់​ធនាគារពិភពលោក (World Bank) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី១៧ ធ្នូ​ឱ្យដឹងថា ការឆ្លង​រាតត្បាត បូករួម​នឹង​វិធានការ​ទប់​ការឆ្លង​រាលដាល បានធ្វើឱ្យ​ការទិញ​ដូរ និង​ការវិនិយោគ​ធ្លាក់​ចុះខ្សោយ​ខ្លាំង ហើយ​ធ្វើឱ្យ​រាំងស្ទះ​ដំណើរការ​អាជីវកម្ម និង​ការ​ផ្គត់​ផ្គង​កម្លាំង​ការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជា​លទ្ធផល​នៃ​វីរុស​កូ​វីដ-១៩ អត្រា​នៃ​ភាពក្រីក្រ​អាច​កើនឡើង​ពី២២,៤% ក្នុង​ឆ្នាំសារពើពន្ធ ២០១៨/២០១៩ ទៅ​រហូតដល់២៧% ក្នុង​ឆ្នាំសារពើពន្ធ២០២០/២០២១ ហើយ​ទម្រាំ​តែ​អាច​វិល ទៅរក​កម្រិត​មុនពេល​មាន​វិបត្តិ​វិញ​យ៉ាង​ឆាប់​បំផុត ក៏ត្រូវ​ឈានដល់​ឆ្នាំសារពើពន្ធ២០២១/២០២២ដែរ។

ការផ្ទុះ​រលក​ទី១ បាន​បង្ខំ​ឱ្យ​គ្រួសារ​ក្រីក្រ​ជាច្រើន ព្យាយាម​ប្រើ​វិធី​ដ៏​មាន​ហានិភ័យ និង​គ្មាន​និរន្តរ​ភា ព​ដើម្បី​ទប់​វិបត្តិ​សកល​ដ៏​គួរឱ្យ​តក់ស្លុត​នេះ រួមមាន ទាំង​ការកាត់បន្ថយ​ការបរិភោគ​ប្រចាំថ្ងៃ​រប​ស់​ពួកគេ​ផង​ដេរ។ តាំងពី​មុនពេល​ផ្ទុះ​រលក​ទី២ម្ល៉េះ គ្រួសារ​ជាច្រើន​បាន​ជួប​ការលំបាក​ខ្លាំង​រួចទៅហើយ នៅក្នុង​ការ​ដោះ​សងបំណុល។ ការបន្ត​រឹតបន្តឹង​ក្រោម​រលក​ទី២ នេះ​កំពុង​ធ្វើឱ្យ​គ្រួសារ​កាន់តែច្រើន ប្រឈម​ហានិភ័យ​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ។

វិធាន​ការឱ្យ​ពលរដ្ឋ​នៅតែ​ផ្ទះ​អំឡុងពេល​ផ្ទុះ​រលក​ទី២ បាន​បង្ក​ផលប៉ះពាល់​លើ​អាជីវកម្ម​នានា​ធ្ងន់​ជាង​កាលពី​រលក​ទី១ទៅទៀត។ ជិត​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន ដែល​ត្រូវបាន​ស្ទង់​មតិ​ក្នុង​ទីក្រុង​យ៉ង់​ហ្គូ​ន បាន​បិទ​ផ្អាក​ដំណើរការ​ជា​បណ្តោះ​ក្នុង​ខែតុលា ហើយ ៣៥% ក្នុងចំណោម​នេះ បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាច​ខ្លួន មិនអាច​បើក​ដំណើរការ​ឡើងវិញ​បាន ក្រោយ​ផ្អាក​រយៈពេល៣ ។  វិស័យ​ផលិតកម្ម និង​សេវាកម្ម​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ បើទោះបីជា​អាជីវកម្ម​មួយចំនួន នៅតែ​អាច​រស់រាន​បាន ដោយសារ​ងាក​ទៅ​ចាប់​ឱកាស​ធ្វើ​អាជីវកម្ម​តាម​អន​ឡាញ អំឡុងពេល​រឹតបន្តឹង​នេះ​ក្ដី។

ដោយសារ​ផលប៉ះពាល់ នៃ​ការ​រាតត្បាត​នៅតែមាន​នៅឡើយ សេដ្ឋកិច្ច​ត្រូវបាន​ព្យាករ​ថា នឹង​ទទួលបាន​កំណើន​តែ២%ប៉ុណ្ណោះ ក្នុង​ឆ្នាំសារពើពន្ធ២០២០/២០២១ ។ ប៉ុន្តែ​ដោយសារ​ការ​រឹតបន្តឹង លើ​ការ​ដើរហើរ​របស់​ប្រជាជន ត្រូវបាន​បន្ធូរបន្ថយ​ជា​លំដាប់ ហើយ​ករណី​ឆ្លង​ក្នុងស្រុក​មាន​អត្រា​ទាប កំនើនសេដ្ឋកិច្ច​ត្រូវបាន​ព្យាករ​ថា នឹង​ងើបឡើងសន្សឹមៗចាប់ពី​ខែមីនា ឆ្នាំ២០២១តទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here