រដ្ឋាភិបាលកម្ពុជា-ថៃ ព្រមព្រៀងបើកដំណើរការច្រកព្រំដែនអន្តរជាតិឡើងវិញ

ដោយ៖ លក្ខិណា

បន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលប្រទេសថៃ បានយល់ព្រមគ្នាបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រួមនឹងច្រកមួយចំនួនទៀតឡើង វិញ បន្ទាប់ពីបិទមួយរយៈដោយសារជំងឺកូវីដ-១៩។

តាមរយៈលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានព្រមព្រៀងឯកភាពគ្នាបើកច្រកព្រំដែនអន្តរជាតិដំណើរការឡើងវិញបន្ទាប់មានកិច្ចជំនួបពិភាក្សាលម្អិតរួមគ្នានៅព្រឹកថ្ងៃដដែលនេះ ដោយអាចនឹងត្រូវចាប់អនុវត្តនៅត្រឹមចុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។

ជាលទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋបាលខេត្តបន្ទាយមានជ័យជាមួយភាគីថៃនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ស្តីពីការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់បានឱ្យដឹងថា ភាគីទាំពីរយល់ព្រមគ្នាលើ ៣ចំណុចគឺ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១. យល់ព្រមឱ្យពលករកម្ពុជាចូលទៅធ្វើការងារក្នុងវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រថៃ។

ទី២. យល់ព្រមឱ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

ទី៣. យល់ព្រមបើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន បណ្តោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here