ផ្សារហ៊ុននៅតំបន់អាសុីបានស្ទុះងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានស្ទុះងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីប្រទេសចិនបានអះអាងថា ខ្លួនកំពុងវាយតម្លៃលទ្ធភាពនៃការចរចាផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។នេះជាសញ្ញាវិជ្ជមានបង្ហាញពីការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសកំពូលមហាអំណាចទាំង២។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​បានស្ទុះងើបឡើងថ្លៃចំនួន១,៨ភាគរយ គិតត្រឹមម៉ោង១១:០៧នាទីព្រឹក។

ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៧៨ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,២២ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃចំនួន១,៦៩ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 និងសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite របស់ប្រទេសចិនបានផ្អាកការជួញដូរ ដោយសារថ្ងៃឈប់សម្រាកសម្រាប់ទិវាពលកម្មអន្តរជាតិចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែឧសភា។

ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,៩៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១៧ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here