មូលបត្របំណុលនៅអាស៊ីមានទំហំទឹកប្រាក់ទៅដល់១,៦ពាន់លានដុល្លារក្នុងខែវិច្ឆិកា

ដោយ៖ វុទ្ធី

អន្តរជាតិ៖ មូលបត្របំណុលអាស៊ី ទទួលបានរំហូរចូល ៦ខែជាប់គ្នាត្រឹមខែវិច្ឆិកា ដោយសារមានសុទិដ្ឋិនិយមលើការអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ និងសេចក្តីសង្ឃឹមលើសេដ្ឋកិច្ចក្នុងតំបន់មានការងើបឡើងលឿនជាងមុន។

ទិន្នន័យពីធនាគារកណ្តាលក្នុងតំបន់ និងសមាគមទីផ្សារមូលបត្រនៅឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូង និងឥណ្ឌា បានបង្ហាញថា មូលបត្របំណុលនៅអាស៊ីមានទឹកប្រាក់សរុប ១,៥ពាន់លានដុល្លារ កាលពីខែមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មូលបត្របំណុលរបស់ឥណ្ឌូនេស៊ី មានទំហំទឹកប្រាក់ ១,១ពាន់លានដុល្លារ ដែលជាអត្រាខ្ពស់បំផុតក្នុងតំបន់ បន្ទាប់មកប្រទេសថៃមានទំហំទឹកប្រាក់ ៩៤១លានដុល្លារ។

ប្រទេសកូរ៉េខាងត្បូង បានប្រឈមនឹងរំហូរសាច់ប្រាក់ចេញ ៨២៣លានដុល្លារកាលពីខែមុន។ តែទោះជាយ៉ាងណាក៏ដោយ មូលបត្របំណុលរបស់កូរ៉េខាងត្បូង នៅតែដឹកនាំលំហូរចូលក្នុងតំបន់ចំនួន ២១ពាន់លានដុល្លារក្នុងរយៈពេល ១១ខែដំបូង ឆ្នាំ២០២០៕ ប្រភព៖ The Star

LEAVE A REPLY

Please enter your comment!
Please enter your name here