ពន្ធដាររកចំណូលបាន២៦៩៧លានដុល្លារគិតរហូតដល់ពាក់កណ្តាលខែធ្នូនេះ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ បើទោះបីជាឆ្នាំ ២០២០នេះ កម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ១៩ ក៏ដោយ រដ្ឋាភិបាលក៏បានបន្ធូបន្ថយនិងលើកលែងការយកពន្ធអាជីវកម្មមួយចំនួនក្ដី តែចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារក៏នៅតែមានកំណើនគួរឱ្យកត់សម្គាល់។

យោងតាមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ធ្នូ២០២០ ចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន២៦៩៧លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៩៤ភាគរយនៃផែនការប្រចាំឆ្នាំ ២០២០។

លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ថា ច្បាប់ស្ដីពីថវិកាឆ្នាំ ២០២០ ដែលត្រូវបានរដ្ឋាភិបាលអនុម័តតាំងពីមុនកូវីដ១៩ សម្រាប់ពន្ធដារគឺ ប្រមាណ២៨៥០លានដុល្លារអាមេរិក តែដោយសារតែកូវីដ១៩ ចំណូលសម្រាប់ពន្ធដារឆ្នាំ២០២០នេះ អាចនឹងជិតគ្រប់ផែនការតែវាប្រហែលជាមិនលើសផែនការដូចឆ្នាំមុនៗនោះទេ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ទោះស្ថិតនៅក្នុងស្ថានភាពវិបត្តិក្ដី ចំណូលពន្ធនៅតែទទួលបានផលវិជ្ជមានដូច្នេះ គឺដោយសារតែកំសួលពីឆ្នាំ២០១៩កន្លងទៅ។ អាជីវករដែលរកស៊ីចំណេញនៅឆ្នាំ២០១៩ ហើយត្រូវបានដាក់ប្រកាសពន្ធ នៅឆ្នាំ២០២០ ដូច្នេះចំណូលឆ្នាំ២០២០ឃើញថានៅល្អ”។

លោកបានថ្លែងទៀតថា ដោយឡែកសម្រាប់ច្បាប់ថវិកាឆ្នាំ ២០២១ តាមផែនការពន្ធដារត្រូវរកឱ្យបានប្រមាណ៧៨ភាគរយនៃថវិកាឆ្នាំ ២០២០ ព្រោះថាឥទ្ធិពលនៃវិបត្តិគឺព្យាករណ៍នឹងជះផលអាក្រក់៣ឆ្នាំយ៉ាងតិចទើបប្រសើរឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here