ក្រុមហ៊ុនទូទាត់ឌីជីថលឈានមុខគេប្រកាសបង្កើតកម្មពិធីជួយដល់ Startups នៅកម្ពុជា

ដោយ៖ សាវុធ

ភ្នំពេញ៖ ក្រុមហ៊ុនវីសា (Visa) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការទូទាត់ឌីជីថល ប្រកាសពីកម្មវិធីសម្រាប់អាជីវកម្មចាប់ផ្តើមថ្មី (Startups) នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជាផងដែរ ដែលកំពុងពង្រីកអាជីវកម្មរបស់ពួកគេទៅក្នុងទីផ្សារថ្មី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់វីសាចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា ក្រុមហ៊ុននឹងជ្រើសរើសក្រុមអាជីវកម្មចាប់ផ្តើមថ្មីរហូតដល់ទៅ ៦ក្រុម ដែលជាផ្នែកមួយនៃកម្មវិធីដំបូង។ កម្មវិធីនេះនឹងផ្តោតលើការបង្កើតឱកាសពាណិជ្ជកម្ម សម្រាប់អាជីវម្មចាប់ផ្តើមថ្មី ដើម្បីសហការជាមួយវីសា និងបណ្តាញធនាគារនិងដៃគូជំនួញនៅក្នុងតំបន់។

កម្មវិធីនេះត្រូវបានធ្វើឡើងសម្រាប់អ្នកចាប់ផ្តើមអាជីវកម្ម ដែលបានដាក់ចេញនូវដំណោះស្រាយអាជីវកម្មជោគជ័យនៅក្នុងទីផ្សារផ្ទាល់របស់ពួកគេ ប៉ុន្តែនឹងត្រូវឆ្ពោះទៅរកដំណាក់កាលបន្ទាប់សម្រាប់កំណើនអាជីវកម្ម។ ក្នុងនាមជាក្បាលម៉ាស៊ីននៃពាណិជ្ជកម្មពិភពលោក ក្រុមហ៊ុនវីសាមានការប្តេជ្ញា ដើម្បីជួយអ្នកចាប់ផ្តើមអាជីវកម្មថ្មី ក្នុងឆ្ពោះទៅរកភូមិសាស្ត្រអាជិវកម្មថ្មី និងឈានដល់ក្រុមអតិថិជនថ្មី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Chris Clark ប្រធានវីសាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “នៅក្នុងការងារកំពុងបន្តរបស់វីសាជាមួយសហគមន៍អ្នកចាប់ផ្តើមថ្មី យើងឃើញក្រុមហ៊ុនជាច្រើនជួបប្រទះបញ្ហាប្រឈម នៅពេលអាជីវកម្មរបស់ពួកគេពីរឿងជោគជ័យក្នុងស្រុកមួយក្នុងការក្លាយជាអ្នកឈរជើងនៅក្នុងទីផ្សារជាច្រើន”។

លោកស្រីបានថ្លែងបន្តថា វីសាមានជំនាញជាសកល ដែលអាចជួយដល់អ្នកចាប់ផ្តើមអាជីវកម្មថ្មី ធ្វើផែនការពង្រីកអាជីវកម្មរបស់ពួកគេ និងពិភពអាជីវកម្មពិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here