ការនាំចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ​របស់​កម្ពុ​ជាស​ម្រេច​បាន​ទំហំ​ទឹកប្រាក់ ជាង៨ពាន់​លាន​ដុល្លារ

ដោយៈ​សាវុធ

ភ្នំពេញៈ ការនាំចេញ​ផលិត​សំលៀកបំពាក់ ស្បែកជើង និង​ផលិត​ធ្វើដំណើរ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ សម្រេចបាន​ទំហំ​ទឹកប្រាក់​សរុប៨,២ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល១០ខែ​ឆ្នាំ២០២០នេះ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​ព​ន្ធ​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយ​កាលពីថ្មីៗនេះ។

របាយការណ៍​បានឱ្យដឹងថា ការនាំចេញ​ផលិតផល​ពី​វិស័យ​កាត់ដេរ​នេះ បាន​ធ្លាក់ចុះ៩ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៩ ។ ការថយចុះ​នេះ គឺ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ដែល​ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​ការបញ្ជាទិញ ការដឹកជញ្ជូន និង​ផ្គត់ផ្គង់​វត្ថុធាតុដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា កម្ពុជា​បាន​នាំចេញ​សំលៀកបំពាក់​គិត​ជា​ទឹកប្រាក់​សរុប ៦,១ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១០ភាគរយ ការនាំចេញ​ផលិត​ស្បែកជើង មាន​ទឹកប្រាក់​សរុប ៩២៩លាន​ដុល្លារ ធ្លាក់ចុះ ៦ភាគរយ និង​ផលិតផល​ដំណើរ​មានទឹក​ប្រាក់​សរុប ៧៨៨លាន​ដុល្លារ ធ្លាក់ចុះ ១១ភាគរយ គិត​ចាប់ពី​ខែមករា ដល់​ខែតុលា ខណៈ​ការនាំចេញ​ផលិត​វាយ​ន​ភណ្ឌផ្សេងៗ មាន​ទំហំ​ទឹកប្រាក់​សរុប ៣៣២លាន​ដុល្លារ ថយចុះ ៣៧ភាគរយ។

នៅក្នុង​រយៈពេល១០ខែ​នេះ គិត​ជា​ភាគរយ​នៃ​ការ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ការនាំចេញ​ផលិតផល​កាត់ដេរ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ម មាន ២២ភាគរយ​ឬ​ស្មើនឹង​ទឹកប្រាក់ ២,១ពាន់​លាន​ដុល្លារ ទៅកាន់​ប្រទេស​ជប៉ុន តំណាង​ឲ្យ ១០ភាគរយ ស្មើនឹង ៧៣១លាន​ដុល្លារ និង​ទៅកាន់​ប្រទេស​អង់គ្លេស រួមចំណែក ៧ភាគរយ ឬ​ស្មើនឹង ៦១៥លាន​ដុល្លារ។

ការនាំចេញ​ទៅកាន់​ទីផ្សា​រ​ប្រទេស​អាស៊ាន មានតម្លៃ​សរុប ១៩០លាន​ដុល្លារ និង​ទីផ្សារ​ដទៃ​ផ្សេងទៀត មាន​ទឹកប្រាក់​សរុប ១,៤ពាន់​លាន​ដុល្លារ។

ទីផ្សារ​ធំ​បំផុត សម្រាប់​ផលិតផល​កាត់ដេរ​របស់​កម្ពុជា គឺ​ទីផ្សារ​សហរដ្ឋអាមេរិក ដែល​បាន​នាំចូល គិត​ជា​ភាគរយ​ប្រមាណ៣៧ភាគរយ នៃ​ការនាំចេញ​សរុប​ឬ​មានទឹក​ទំហំ​ទឹកប្រាក់​សរុប​ជាង៣ពាន់​លាន​ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here