កម្ពុជា និងប្រទេសពីរទៀតក្នុងតំបន់ នឹងចំណេញពីការកាត់បន្ថយផលិតសម្លៀកបំពាក់របស់ចិន

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ កម្ពុជា មីយ៉ាន់ម៉ា និងវៀតណាមស្ថិតក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ី ដែលត្រៀមនឹងទទួលបានផល ពីការកាត់បន្ថយផលិតកម្មសម្លៀកបំពាក់របស់ចិន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Fitch Solution ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។

ខណៈចិនកាត់បន្ថយប្រតិបត្តិការផលិតកម្មសម្លៀកបំពាក់របស់ខ្លួន និងស្វែងរកការបង្កើនសង្វាក់តម្លៃ ប្រទេសទាំងនេះមានសក្តានុពលកំណើនខ្ពស់នៅក្នុងតំបន់នេះ ដែលត្រូវបានគាំទ្រ ដោយចំនួនប្រជាជនច្រើន និងកំពុងកើនឡើង ក៏ដូចជាតម្លៃពលកម្មទាប។

ប្រទេសទាំងនោះ ក៏ដូចជាប្រទេសបង់ក្លាដែស ទំនងជាពង្រីកវត្តមានរបស់ខ្លួនក្នុងនាមជាអ្នកផ្គត់ផ្គង់ទៅប្រទេសចិន និងបង្កើនចំណែកទីផ្សាររបស់ពួកគេនៅអាមេរិកខាងជើង និងអឺរ៉ុប តាមរយៈការវិនិយោគរបស់ចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វៀតណាមបានក្លាយជាអ្នកទទួលផលចម្បងរួចទៅហើយ ពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មសម្លៀកបំពាក់ ដោយមានការចូលរួមកាន់តែច្រើនឡើងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទទួលបានប្រយោជន៍ នៅក្នុងអំឡុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

ប៉ុន្តែខណៈដែលប្រទេសវៀតណាមឈានឡើងដល់ការបង្កើនខ្សែសង្វាក់តម្លៃ និងមើលឃើញថា មានការកើនឡើងថ្លៃដើម ប្រទេសជិតខាងផ្សេងទៀតអាចទទួលបានអត្ថប្រយោជន៍។

ខណៈប្រទេសកម្ពុជាមានចំនួនត្រឹមតែ ១,៤ ភាគរយនៃទីផ្សារនាំចេញសម្លៀកបំពាក់សកលនៅឆ្នាំ ២០១៩ វិស័យផលិតកម្មសម្លៀកបំពាក់បានកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំ ១៣ ភាគរយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារថ្លៃដើមពលកម្មទាប និងគោលនយោបាយវិនិយោគអំណោយផល – រួមមានអនុញ្ញាតឱ្យមានភាពជាម្ចាស់ភាគហ៊ុនបរទេសពេញលេញនៅក្នុងវិស័យវាយនភណ្ឌ – រំពឹងថានឹងបន្តគាំទ្រវិស័យនេះ។

ការដែលអាចប្រើកំពង់ផែដឹកទំនិញរបស់វៀតណាម ក៏ជួយកម្ពុជាក្នុងការដឹកជញ្ជូន និងនាំចូលវត្ថុធាតុដើមពីប្រទេសចិន។

មីយ៉ាន់ម៉ាក៏ត្រូវបានរំពឹងថា នឹងបន្តការរីកលូតលាស់យ៉ាងខ្លាំង ដែលភាគច្រើនជាសម្លៀកបំពាក់មូលដ្ឋានដែលមានតម្លៃទាប និងមានគុណភាពទាប ដោយមានកំពង់ផែសមុទ្រជាច្រើន ដែលជួយសម្រួលដល់ការដឹកជញ្ជូនក្នុងអត្រាមួយទាបបំផុតនៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here