កម្ពុជានឹងទទួលបានប្រយោជន៍ជាច្រើនពីការធ្វើជាប្រធានវេទិកាទីផ្សារមូលធនអាស៊ានឆ្នាំ២០២២

ដោយ៖ សាវុធ
ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងដឹកនាំកិច្ចប្រជុំវេទិកាទីផ្សារមូលធនអាស៊ានឆ្នាំ២០២២ (ACMF) ខណៈវេទិកានេះ នឹងផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទីផ្សារមូលធន ចែករំលែកព័ត៌មាន និងការអភិវឌ្ឍស្តង់ដារ។

អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា លោកសុខ ដារ៉ា បានឱ្យដឹងកាលពីថ្មីៗនេះថា ប្រទេសកម្ពុជានឹងធ្វើជាប្រធានវេទិកាទីផ្សារមូលធនអាស៊ានឆ្នាំ ២០២២ (ACMF) ខណៈនេះគឺជាលើកទី១ ដែលប្រទេសកម្ពុជា នឹងធ្វើជាប្រធានវេទិកាទីផ្សារមូលធនអាស៊ាន (ACMF)។

លោកបានឱ្យដឹងទៀតថា វេទិកានេះ នឹងជួយដលល់កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទីផ្សារមូលធន ចែករំលែកព័ត៌មាន និងការអភិវឌ្ឍស្តង់ដារ ក៏ដូចជាលើកកម្ពស់ការកសាងសមត្ថភាព ប្រតិបត្តិការឆ្លងកាត់ព្រំដែន និងការតភ្ជាប់រវាងប្រទេសសមាជិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ ដារ៉ា បានថ្លែងថា ប្រទេសវៀតណាម ត្រូវបានតែងតាំងជាប្រធានវេទិកានៅឆ្នាំ២០២០នេះ ហើយនៅឆ្នាំ២០២១ ខាងមុខប្រទែសប្រ៊ុយណេ នឹងធ្វើជាប្រធានវេទិកានេះ ។

វេទិកា ACMF នឹងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មាធិការអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន (WC-CMD) ដើម្បីជំរុញរបៀបវារៈ និរន្តរភាពហិរញ្ញវត្ថុនៅក្នុងទីផ្សារមូលធននៅក្នុងតំបន់ ហើយដើម្បីជំរុញការអភិវឌ្ឍបន្ថែមនៃប្រព័ន្ធអេកូនិរន្តរភាពហិរញ្ញវត្ថុក្នុងតំបន់ ACMF នឹងធ្វើការសិក្សាលើការអភិវឌ្ឍចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុបៃតង និរន្តរភាព និងអន្តរកាលរួមមួយ សម្រាប់អាស៊ាន។

ទីផ្សារមូលធន ជាទីផ្សារដែលមានការទិញ-លក់ធនបត្រ័រយៈពេលលើសពីមួយឆ្នាំឡើងទៅ ដែលអ្នកខ្ចីទទួលមូលនិធិ ពីទីផ្សារមូលធន ដើម្បីទិញទំនិញសំរាប់ធ្វើការវិនិយោគ។

ទីផ្សារមូលធន បានមើលឃើញពីកំណើននៃការចុះបញ្ជីក្រុមហ៊ុន និងវិនិយោគិនក្នុងឆ្នាំនេះ។ ចំនួនក្រុមហ៊ុនចុះបញ្ជីឈានដល់ចំនួន ១៣ ក្រុមហ៊ុន ខណៈក្រុមហ៊ុនចុះបញ្ជីទាំង ១៣នេះ បានប្រមូលមូលធននៅក្នុងទីផ្សារសរុបចំនួន ២៤៣ លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here