វិស័យឧស្សាហកម្មរបស់មហាយក្សចិនទទួលបានកំណើន៧%ក្នុងខែវិច្ឆិកា

ដោយៈសុខុម

ក្រុងប៉េកាំង: ខណៈពេលទទួលបានដំណឹងវិជ្ជមាន អំពីវ៉ាក់សាំងកូវីដ-១៩ សេដ្ឋកិច្ចនៃប្រទេសនានា បានចាប់ផ្ដើមងើបឡើងជាបណ្ដើរៗគួរឱ្យអបអរសាទរ មុនពេលឈានទៅរកស្ថានភាព មុនពេលផ្ទុះវីរុសផ្លូវដង្ហើមដ៏កាចសាហាវនេះ។

ទន្ទឹមនឹងនេះដែរ ឧស្សាហកម្មរបស់មហាយក្សចិន ទទួលបានកំណើនរហូតដល់ទៅ៧%ក្នុងខែវិច្ឆិកា បើយោងតាមទិន្នន័យគួរឱ្យភ្ញាក់ផ្អើលបញ្ចេញកាលពីថ្ងៃអង្គារ ទី១៥ ធ្នូ ដែលស្របគ្នាទៅនឹងការរំពឹងទុករបស់ក្រុមអ្នកវិភាគ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។

នេះជាកំណើនរយៈពេល៨ខែជាប់ៗគ្នា នៅពេលការនាំចេញដ៏រឹងមាំបានធ្វើឱ្យបណ្ដារោងចក្រសហគ្រាសងើបឡើង ពីការធ្លាក់ចុះដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩។ តួលេខនេះគឺខ្ពស់ជាងខែតុលា ដែលសម្រេចបានកំណើន៦,៩%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យដដែលបានបង្ហាញទៀតថា ទីផ្សារលក់រាយរបស់ប្រទេសចិន ទទួលបានកំណើន៥% កាលពីខែមុន ដែលខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ ធៀបនឹងកំណើន៥,២% ដែលក្រុមអ្នកវិភាគបានព្យាករណ៍ ហើយខ្ពស់ជាងខែតុលា ដែលទទួលបានកំណើនត្រឹម ៤,៣%។

ចំណែកឯការវិនិយោគលើទ្រព្យសកម្ម(fixed asset) សម្រេចបានកំណើន២,៦% ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២០ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលស្របនឹងការព្យាករណ៍ ប៉ុន្តែខ្ពស់ជាងក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ ដែលទទួលបានកំណើន១,៨%៕

LEAVE A REPLY

Please enter your comment!
Please enter your name here