ក្រសួងរៀបចំសេចក្តីព្រាងគ្រោងឆ្អឹង ផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍកិច្ចការហាឡាល ឆ្នាំ២០២៥-២០២៩

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា “គ.ត.ផ.ហ.ក” អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា “គ.ត.ផ.ហ.ក”។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការត្រួតពិនិត្យផលិត​ផលហាឡាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម លោ​កជំទាវ ជាអនុប្រធាន និងជាសមាជិក សមាជិកា នៃ គ.ត.ផ.ហ.ក. ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុ ចូលលើសេចក្តីព្រាងគ្រោងឆ្អឹង ផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍកិច្ចការហាឡាល ឆ្នាំ២០២៥-២០២៩ និងពិនិត្យលើដំណើរការកិច្ចការវិញ្ញាបនបត្រកម្ម (Process Mapping)។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានណែនាំឱ្យលេខាធិការដ្ឋាននៃ គ.ត.ផ.ហ.ក. រៀបចំសេចក្តីព្រាងបឋមផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍកិច្ចការហាឡាល ឆ្នាំ២០២៥-២០២៩ តាមស្មារតីនៃអង្គប្រជុំ ព្រមទាំងសហការ ជាមួយក្រុមការងារបច្ចេកទេសផលិតផលហាឡាលនៃ គ.ត.ផ.ហ.ក. រៀបចំសិក្សា និងកែសម្រួលប្រកាសស្តីការដាក់ពាក្យស្នើសុំវិញាបនបត្រ បញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល និងសេចក្តីព្រាងនីតិវិធីប្រតិបត្តិស្តង់ដារការងារ (Standard Operating Procedure) សម្រាប់ដំណើរនៃការកិច្ចការវិញាបនបត្រកម្ម ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here