ផលចំណេញ​ខ្ពស់! ក្រុមហ៊ុនធំៗពី​បរទេស​បាននិងកំពុង​ចាប់យក​ឱកាស​ទីផ្សារហិរញ្ញវត្ថុ​នៅ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អន្តរជាតិ (ធនាគារ) ជាច្រើន​បាននិងកំពុង​ពង្រីក​វត្តមាន​របស់ខ្លួន​នៅ​កម្ពុជា ដោយ​ផ្តល់​សេវា​ហិរញ្ញវត្ថុខុសៗគ្នា​ដល់​អតិថិជន ដើម្បី​ដណ្តើមយក​ទីផ្សារ​ក្នុងស្រុក​របស់​ប្រទេស​កម្ពុជា ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្នុង​រយៈ​ជាង២០ឆ្នាំ។

ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ នៅតែ​មានឱកាស​ជាច្រើន ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ព្រោះ​កម្ពុជា​មិនទាន់មាន​ការអភិវឌ្ឍ វិស័យ​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​នៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីដើម​ខែធ្នូ​កន្លងមកនេះ ក្រុមហ៊ុន G Capital Bhd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​បានឱ្យដឹងថា ខ្លួន​បានទទួល​ការយល់ព្រម​ជាគោលការណ៍ ពី​ធនាគារជាតិ​នៃ​ម្ពុ​ជា ដើម្បី​បង្កើត​ធនាគារ​ពាណិជ្ជកម្ម​ពេញលេញ​មួយ នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយ​ដៃគូ​របស់ខ្លួន ហើយ​ធនាគារ​ដ៏​ធំ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ DGB Bank ដែល​ស្ថិតនៅក្នុង​សម្ព័ន្ធ DGB Financial Group របស់​កូរ៉េ ក៏បាន​បង្ហាញ​មហិច្ឆតា​របស់ខ្លួន ក្នុងការ​រៀបចំ​ទី​ស្នាក់​កណ្តាល​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បណ្ឌិត​អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ នោ​កម្ពុជា​បាន​ថ្លែងប្រាប់​កាលពីថ្មីៗនេះ​ថា ការពង្រីក​ធនាគារ​រ​បស់​ប្រទេស ដែលមាន​វិស័យ​ហិរញ្ញវត្ថុ​វ័យ​ចំណាស់ មានបទពិសោធន៍ និង​មាន​វិសាលភាព​សេដ្ឋកិច្ច​ធំ ជាការ​ផ្តល់ឱកាស​ទៅវិញ​ទេ ប៉ុន្តែ​មិនមែនជា​ការប្រកួតប្រជែង​អ្វី ដែលនាំឱ្យ​ការលំបាក​នោះទេ។

លោក​បណ្ឌិត​បាន​ថ្លែងថា “វា​ជា​ឱកាស​សម្រាប់​ទាំងអស់គ្នា ព្រោះ​វិស័យ​ហិរញ្ញវត្ថុ​ត្រូវការ​ពឹងពាក់​ទៅវិញទៅមក ដូច្នេះ​បានជា​នៅក្នុង​វិស័យ​ធនាគារ គេ​ប្រើពាក្យ​ថា​Liquidity (សាច់ប្រាក់) ដូចជា​ទឹក ដែល​ហូរ​ទៅ​ហូរ​មក” ។ លោក​បន្តថា “វា​ន័យ​ថា មាន​សាច់ប្រាក់​ទំនេរ​ពី​ប្រទេស ដែល​សម្បូរ​ធនធាន​យកមកប្រើ​ប្រាស់​នៅក្នុង​ប្រទេស ដែល​ត្រូវការ​ធនធាន​ក្នុងន័យ​វិនិយោគ” ។

លោក​បណ្ឌិត​បានឱ្យដឹង​ទៀតថា យើង​សាគ​មន៍​ក្នុងការ​ពង្រីក​ប្រតិបត្តិការ​របស់​ធនាគា​រផ្សេង។ កត្តា​សំខាន់​ធ្វើឱ្យ​ធនាគារ​ដទៃ មក​ចាប់​ការវិនិយោគ​នៅ​ប្រទេស​កម្ពុ​ជាមាន​កត្តាធំៗចំនួន៣ ដូចជា កត្តាសេដ្ឋកិច្ច​លូតលាស់​ប្រកប​ចេរភាព ស្ថេរភាព​សង្គម​និង​ស្ថិរភាព​នយោបាយ។

ជាមួយគ្នានេះដែរ វិស័យ​ធនាគារ​នៅ​កម្ពុជា​នៅតែ​បន្ត​មាន​វឌ្ឍនភាព ប្រកបដោយ​ទំនុកចិត្ត និង​បានរួម​ចំណែក​យ៉ាងសកម្ម គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ដែល​ធ្វើឱ្យមាន​កំនើន​វិនិយោគ​ក្នុង​ង​ការបង្កើត​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន​នៅក្នុង​ប្រទេស។

កម្ពុ​ជាមាន​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ រួមមាន ធនាគារពាណិជ្ជ​ចំនួន៥១ ធនាគារ​ឯកទេស​ចំនួន១៤ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ពី​សាធារណជន​ចំនួន៦ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិន​ទទួល​ប្រាក់​បញ្ញើ​ចំនួន៧៦ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន២៤៦រហូតមកដល់​បច្ចុប្បន្ន​នេះ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា។

បណ្តាញ​ប្រតិបត្តិការ និង​សេវា​ហិរញ្ញវត្ថុ​បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដោយ​ចំនួន​ទីស្នាក់ការ និង​សាខា​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ទូទាំងប្រទេស​បាន​កើន​ដល់២.៤៦៥ ហើយ​ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ (ATM) មាន​ចំនួន៣,០៨១ គណនី​ប្រាក់​បញ្ញើ​អតិថិជន កើន​ដល់ ៨.២លាន​គណនី និង​គណនី​ឥណទាន​កើន​ដល់៣.២លាន​គណនី។

ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុងការ​ត្រួតពិនិត្យ​សុខមាលភាព​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ។ ជា​លទ្ធផល​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ស្ថិតក្នុង​ស្ថាន​ភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here