តើ​លោក អ្នក​ចាំបាច់​ត្រូវ​ពិនិត្យមើល​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​ឡើងវិញ​យ៉ាងតិចណាស់​ម្ដង​ក្នុង​មួយឆ្នាំ​ឬ?

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ តើ​ប្រជាជន​កម្ពុជា​ធ្លាប់​បានធ្វើ និង​គិតពី​រឿងនេះ​ទេ ដែល​ត្រូវ​ពិនិត្យ​ស្ថានភាព​ហិរញ្ញវត្ថុ​គ្រួសារ​របស់ខ្លួន​មួយឆ្នាំ​ម្តង? ខណៈ​គោលការណ៍​នេះ គួរតែ​អនុវត្ត​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​យើង​ដែរ។

អ្វីៗគ្រប់យ៉ាង​អាច​នឹងមាន​ការប្រែប្រួល នៅក្នុង​រយៈពេល១២ខែ ដូច្នេះ​យល់​ល្អ យើង​គួរតែ​ធ្វើការ​ពិនិត្យ​ស្ថានភាព​ហិរញ្ញវត្ថុ របស់​យើង​ឡើងវិញ​ដោយ​ខ្លួនឯង ឬ​ដោយមាន​ជំនួយ​ពី​អ្នករៀបចំ​ផែនការ​ហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះទៅទៀត ហិរញ្ញវត្ថុ​របស់​យើង​រឹត​កាន់តែ មាន​ភាពស្មុគស្មាញ​ខ្លាំង ហើយ​បច្ចុប្បន្ននេះ អ្វីដែល​យើង​ត្រូវ​ត្រួតពិនិត្យ រួមមាន គណនី​ធនាគារ គណនី​សន្សំ កាត​ឥណទាន ប័ណ្ណសន្យា​រ៉ាប់រង ទឹកប្រាក់​វិនិយោគ និង​អចលនទ្រព្យ​ជាដើម។ មិនមែនជា​រឿង​ងាយស្រួល​ឡើយ ក្នុងការ​តាមដាន​គ្រប់​ជ្រុងជ្រោយ​ថា តើ​លោកអ្នក​បាន​ចំណាយ​ប្រា​ក់លើ​អ្វីខ្លះ  ហើយ​ថា​តើ​លោកអ្នក​កំពុង​សន្សំ​ប្រា​ក់បាន​គ្រប់​ចំនួន ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​ឬ​យ៉ាងណា។

ដូច្នេះ​យើង​សូម​ចង្អុលបង្ហាញ​នូវ​ចំណុច​មួយចំនួន ដូចខាងក្រោម​ដែល​អាចជួយ​លោកអ្នក​ចាប់ផ្ដើម។

ប្រាក់​សម្រាប់​គ្រោះអាសន្ន

រាល់​ការ​ពិនិត្យមើល​សាច់ប្រាក់​ឡើងវិញ លោកអ្នក​ត្រូវតែ​ប្រាកដថា អ្នក​បាន​បែងចែក​ទឹកប្រាក់ ឬ​ថវិកា​មួយចំនួន​សម្រាប់​គ្រោះអាសន្ន​ដាច់ដោយឡែក។ លោកអ្នក​អាច​រក្សា​ប្រាក់​នោះ នៅក្នុង​គណនី​សន្សំ​ធម្មតា​ក៏បាន ប៉ុន្តែ​ធ្វើ​យ៉ាង​កុំ​ឲ្យ​យក​វា​មក​ចាយវាយ​លើ​អ្វី​ផ្សេង​ពីនេះ។

ជាការ​ពិតណាស់ លោកអ្នក​ជាទូទៅ​អាច​នឹងត្រូវ​ចំណាយ ដោយ​មិនបាន​គ្រោងទុកជាមុន ដោយសារតែ​យើង​មិនបាន​បែងចែក​ប្រាក់​ដូចជា សម្រាប់​ថ្លៃ​ចំណាយ​ជួលជុល និង​គ្រោះថ្នាក់​ដែល​ត្រូវ​ចំណាយ​ថ្លៃ​ព្យាបាល​ជាដើម។ ប្រសិនបើ​លោកអ្នក​មាន​ធានារ៉ាប់រង ដែល​ធានា​ការពារ​លើ​ការចំណាយ​ទាំងនេះ ក៏​ជា​ការពារ​មួយ​ដ៏​ល្អ​ដែរ។

លើសពីនេះទៅទៀត យល់​ល្អ​លោកអ្នក​គួរតែ​បម្រុង​ថវិកា​មួយចំនួន សម្រាប់​ការពារ ក្នុងករណី​មានការ​ប្រែប្រួល ទៅលើ​ប្រាក់ចំណូល​របស់លោក​អ្នក ដូចជា ការបាត់បង់​ការងារ​ជាដើម។ អ្នកជំនាញ​បាន​និយាយថា យើង​គួរតែមាន​ប្រាក់​សន្សំទុក​ឲ្យ​គ្រប់គ្រាន់ សម្រាប់​ការចំណាយ​ទូទៅ​រយៈពេល​ប្រាំ​មួយខែ។ ប្រសិនបើ​លោកអ្នក​ប្រើ​ប្រាក់​បម្រុង​នេះ ទៅលើ​គ្រោះអាសន្ន​ណាមួយ នោះ​ក្រោយមកទៀត​លោកអ្នក​ត្រូវ​ប្រាកដថា​បំពេញ​ប្រាក់​នោះ​វិញ។

បញ្ហា​បំណុល

ទោះបីជា​យើង​លើកទឹកចិត្ត​ឲ្យ​លោក អ្នក​សន្សំ​ប្រាក់​ឲ្យ​បាន​ច្រើន តាម​ដែល​អាចធ្វើ​ទៅបាន​ក្នុងមួយខែៗក៏ដោយ ប៉ុន្តែ​ការ​សន្សំ​នេះ ប្រហែលជា​មិនអាច​ធ្វើ​បានឡើយ ប្រសិនបើ​លោកអ្នក​ត្រូវ​ដោះបំណុល​ដ៏​ច្រើន​នោះ។ ជាធម្មតា បំណុល​កាត​ឥណទាន គិត​អត្រា​ការប្រាក់​ខ្ពស់ជាង​អត្រា​ការប្រាក់ ដែល​លោក អ្នក​ដាក់​សន្សំ​នៅ​ធនាគារ​ខ្លាំងណាស់។ ដូច្នេះ​ក្នុងករណីនេះ លោកអ្នក​គួរផ្ដោត​លើ​ការ​ដោះបំណុល​ជាមុនសិន។

លោកអ្នក​ក៏ត្រូវ​ពិនិត្យមើល​អត្រា​ការប្រាក់ ដែល​លោកអ្នក​កំពុង​បង់​សម្រាប់​បំណុលផ្សេងៗ ដូចជា កម្ចី​ទិញ​រថយន្ត ជាដើម។ ត្រូវ​សងបំណុល​ទាំងនេះ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន។ បើទោះបី​ជាការ​បញ្ចាំ ត្រូវបាន​ចាត់ថ្នាក់​ថា​ជា​បំណុល​ក៏ដោយ ក៏​អត្រា​ការប្រាក់​ទំនងជា​អាច​នឹង​ទាប​ជាង នឹង​មិនមែនជា​ចំណុច​អាទិភាព​ទៀតឡើយ។

តើ​អ្នក​ចូលនិវត្តន៍​ហើយ​មែន​ទេ?

យើង​គ្រប់គ្នា​គួរតែមាន​ទម្លាប់​ពិនិត្យមើល​ការវិនិយោគ និង​ប្រាក់​សោធន​និវត្តន៍​ឡើងវិញ​ជា​រៀងរាល់ឆ្នាំ។ ប្រសិនបើ​លោកអ្នក​មាន​ភាព​ឆ្លាត​វៃ ក្នុងការ​សន្សំ​ប្រាក់​ឲ្យ​បាន​ទៀងទាត់ ទៅក្នុង​ទឹកប្រាក់​វិនិយោគ​របស់លោក​អ្នក និង​ប្រាក់​សោធន​និវត្តន៍​របស់លោក​អ្នក នោះ​លោកអ្នក​គួរតែមាន​ភាព​វៃឆ្លាត ក្នុងការ​តាមដាន​លទ្ធ​ផលរប​ស់វា​ផងដែរ។ ប្រាក់​ទាំងអស់នេះ គឺ​ពិបាក​រក​ខ្លាំងណាស់​សម្រាប់​លោកអ្នក​នៅពេលនោះ។

ទីផ្សារ​មូល​ប​ត្រ អាច​នឹងមាន​ការប្រែប្រួល​ឆាប់រហ័ស ដូច្នេះ​លោកអ្នក​ត្រូវតែ​តាមដាន​ដំណើរការ​របស់​វា​ឲ្យ​បាន​ទៀត​ទាត់។ ប្រសិនបើ​លោកអ្នក​ពិនិត្យ​មើលឃើញ​ថា​វា​មិន​ចំណេញ​ទេ នោះ មានន័យថា​លោកអ្នក​គួរតែ​លក់​វា​ចេញ​ហើយ។ ហើយ​ប្រសិនបើ​ប្រាក់ចំណូល​ទាប​ជាង​ការរំពឹងទុក លោកអ្នក​គួរតែ​ចាប់ផ្ដើម​វិនិយោគ​បន្ថែមទៀត ដើម្បី​សម្រេច​គោលដៅ​ដែល​បានគ្រោង​ទុក។ ទោះបីជា ការរៀបចំ​ផែនការ​ចូលនិវត្តន៍​គឺជា​ហ្គេម​រយៈពេល​វែង​ក៏ដោយ ប៉ុន្តែ​លោកអ្នក​នៅតែ​ត្រូវ​ពិនិត្យមើល​វា សម្រាប់​រយៈពេលខ្លីៗណាមួយ​ដែរ ដោយ​មិនត្រូវ​ទុកចោល​យូរពេក​នោះទេ។

នៅពេលដែល​លោក អ្នក​កាន់តែ​ជិត​ដល់ពេល​ចូលនិវត្តន៍ នោះ​លោកអ្នក​គួរតែ​ស្ថិតនៅ​ឲ្យ​ឆ្ងាយ ពី​ការវិនិយោគ​ដែលមាន​ហានិភ័យ និង​មាន​ភាព​ប្រថុយប្រថាន​ចំពោះ​សុវត្ថិភាព​របស់លោក​អ្នក ដូចជា សញ្ញាប័ណ្ណ​ជាដើម។ អ្នករៀបចំ​គម្រោង​ហិរញ្ញវត្ថុ​ដ៏​ល្អ អាច​ប្រា​ប់លោក អ្នក​ថា នៅពេល​ដែលជា​ពេលវេលា​ដ៏​សមស្រប​បំផុត សម្រាប់​លោកអ្នក។

 តើ​អ្នកមាន​ធានារ៉ាប់រង​ឬ​នៅ?

នៅពេលដែល​លោកអ្នក​មាន​វ័យ​កាន់តែ​ចាស់ ធានារ៉ាប់រង​អាយុជីវិត​របស់លោក​អ្នក​ត្រូវតែ​ផ្លាស់ប្ដូរ។ ឧទាហរណ៍ លោកអ្នក​អាច​នឹង​ទិញ​អចលនទ្រព្យ ឬ​មានកូន ចាប់តាំងពី​ពេល​លោក អ្នក​បាន​ដក​ប្រាក់ ពី​ធានារ៉ាប់រង​អាយុជីវិត​មកម្ល៉េះ។ ចំណុច​នេះ មានន័យថា លោកអ្នក​ត្រូវការ​ការ​ធានារ៉ាប់រង​មួយ ដែលមាន​លក្ខណៈ​ទូលំទូលាយ ដើម្បី​ការពារ​ទ្រព្យសកម្ម ដែល​កំពុង​កើនឡើង និង​មនុស្ស​ជាទី​ស្រឡាញ់​របស់លោក​អ្នក​ផងដែរ។

ការធានារ៉ាប់រង​សុខភាព និង​ការធានារ៉ាប់រង​គ្រោះថ្នាក់ អាច​កាន់តែ​សំខាន់​ថែមទៀត។ ហើយ​ពេល​ក្រោយមកទៀត លោក អ្នកត្រូវការ​ការធានា​រ៉ាប់រង​តិចតួច​ជាង​មុន ដោយសារតែ​លោកអ្នក​លែង​ត្រូវ​បង់ថ្លៃ​ទ្រព្យ​បញ្ចាំ ហើយ​កូន​របស់លោក​អ្នក​ក៏​កាន់តែ​ធំ​ជាង​មុន និង​មាន​ការងារ​ធ្វើ​ហើយ។

នៅ​គ្រប់​ដំណាក់កាល​ទាំងអស់ លោកអ្នក​ត្រូវ​ធានាថា ដែន​កំណត់​ហិរញ្ញវត្ថុ​របស់លោក​អ្នក​ល្អ​គ្រប់គ្រាន់ ដើម្បី​ការពារ​ទ្រព្យសកម្ម​របស់លោក​អ្នក។ ហើយ​ជាមួយ​កូនតូច​របស់លោក​អ្នក ត្រូវ​ប្រាកដថា​ពួកគេ​ទទួលបាន​ធានារ៉ាប់រង ប្រសិនបើ​មាន​អ្វី​កើតឡើង​សម្រាប់​លោកអ្នក និង​ប្ដី/ប្រពន្ធ​របស់លោក​អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here