ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនធំៗប្រមាណ៤០មកស្វែងយល់ពីបរិ យាកាសវិនិយោគនៅកម្ពុជា

ដោយៈ គង់ សិរីម៉ាណា

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូធុរជនជប៉ុន ដឹកនាំដោយលោក Wakabayashi Kohei ប្រធានការិយាល័យ តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) ប្រចាំនៅរាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូធុរជនជប៉ុន អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេ​ចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៥០ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេង ដែលបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ។ ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្ត ដែលមានអំណោយផលខ្ពស់ ដែលរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្ម ក្នុងតំបន់នាពេលអនាគត។

ភ្ជាប់ជាមួយនឹងការលើកឡើងពី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ លោកស៊ុន ចាន់ថុល បានរំលេចជាពិសេសអំពី គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលរំពឹងថានឹងផ្លាស់ប្តូរមុខមាត់កម្ពុជាក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញអំពីមុខសញ្ញាវិនិយោគ ដែលសមស្របជាមួយនឹងគម្រោងមួយនេះ រួមមាន៖ ផលិតកម្មនាវា កំពង់ផែរណប ឃ្លាំងស្តុកទំនិញ និងមជ្ឈមណ្ឌលភស្តុភារកម្មជាដើម។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូធុរជនគួរតែសិក្សាស្វែងយល់ ពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគ រួមមាន៖ រោងចក្រឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម និងកសិ-ឧស្សាហកម្ម ថាមពលបៃតង វិស័យអប់រំបណ្តុះបណ្តាល, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗ។

បន្ទាប់ពីបានស្តាប់ប្រសាសន៏លើកឡើង យ៉ាងក្បោះកាយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូធុរជនបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ ក្នុងការសម្របសម្រួល ថែទាំគាំទ្រដល់វិនិយោគិន ដែលបានដាក់ទុនវិនិយោគ និងកំពុងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដែលទាំងអស់នេះជាមូលដ្ឋានធ្វើឱ្យអ្នកដែលមានបំណង ដាក់ទុនវិនិយោគនាពេលអនាគត កាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្តផងដែរ។

គណៈប្រតិភូធុរជនជប៉ុន ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្រោមការៀបចំសម្របសម្រួលពី JETRO កាលពីព្រឹកមិញនេះមានចំនួន ៣៨ក្រុមហ៊ុន រួមមាន

១. ក្រុមហ៊ុន Rising Consultants Co., Ltd។

២. ក្រុមហ៊ុន MARUICHI CO.,LTD.

៣. ក្រុមហ៊ុន Next International Inc ៤. ក្រុមហ៊ុន TOKAI KIKI KOGYO CO.,LTD. ៥. ក្រុមហ៊ុន SORIMACHI VIETNAM។

៦. ក្រុមហ៊ុន Nakano & Co., Ltd. ៧. ក្រុមហ៊ុន Tokyo Gas Asia Pte. Ltd. ៨. ក្រុមហ៊ុន HAGIHARA INDUSTRIES INC. ៩. ក្រុមហ៊ុន Kawasaki Heavy Industries (Thailand) Co., Ltd. ១០. ក្រុមហ៊ុន SANKYO VIETNAM CO LTD ។ ​១១. ក្រុមហ៊ុន I AM Consulting Co.,Ltd.

១២. ក្រុមហ៊ុន AUTOBACS SEVEN CO., LTD.

១៣. ក្រុមហ៊ុន Sankyo Shouji Co., Ltd.

១៤. ក្រុមហ៊ុន Vuteq Thai Co.,Ltd.

១៥. ក្រុមហ៊ុន TIS Inc.

១៦. ក្រុមហ៊ុន Siam Fuji industries Co.,Ltd

១៧. ក្រុមហ៊ុន TOACS(THAILAND)CO.,LTD.

១៨. ក្រុមហ៊ុន MITSUBISHI CHEMICAL CORPORATION

១៩. ក្រុមហ៊ុន SHIBATA

២០. ក្រុមហ៊ុន Mitsubishi Corporation

២១. ក្រុមហ៊ុន Transeas International Limited។

២២. ក្រុមហ៊ុន Nikkei Business Publications

២៣. ក្រុមហ៊ុន Mitsubishi Heavy Industries (Thailand)

២៤. ក្រុមហ៊ុន JRS JAPAN

២៥. ក្រុមហ៊ុន Arai Shoji.Co.,Ltd/Arai Logistics Co., Ltd

២៦. ក្រុមហ៊ុន RINKO CORPORATION

២៧. ក្រុមហ៊ុន Shanghai Nohmi Secom Fire Protection Equipment Co.,Ltd.

២៨. ក្រុមហ៊ុន NISHIYAMA Corporation (Thailand) Co., Ltd.

២៩. ក្រុមហ៊ុន JIJI PRESS THAILAND

៣០. ក្រុមហ៊ុន THAI ARROW PRODUCTS CO.,LTD.

៣១. ក្រុមហ៊ុន YAZAKI(CAMBODIA)PRODUCTS CO.,LTD.

៣២. ក្រុមហ៊ុន Bizen Komeko Farm Co.,Ltd

៣៣. ក្រុមហ៊ុន Individual Agricultural Consultant

៣៤. ក្រុមហ៊ុន Lead-s co ltd

៣៥. ក្រុមហ៊ុន Takagi Management Office (TMO)Co.,Ltd

៣៦. ក្រុមហ៊ុន Bell Foods Co.,Ltd

៣៧. ក្រុមហ៊ុន The Yomiuri Shimbun

៣៨. ក្រុមហ៊ុន Daito Seimitsu Co., Ltd. ៕

LEAVE A REPLY

Please enter your comment!
Please enter your name here