ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលជាង២៨លានដុល្លារក្នុងឆ្នាំនេះ

ដោយ៖ សាវុធ
ភ្នំពេញៈ ចំណូលរបស់ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានធ្លាក់ចុះតិចតួចក្នុងឆ្នាំ ២០២០ ខណៈការធ្លាក់ចុះនេះត្រូវបានសន្មត់ថាបណ្តាលមកពីជំងឺកូវីដ១៩។

ប្រតិបត្តិករកំពង់ផែទន្លេ ដែលគ្រប់គ្រងដោយរដ្ឋនេះ នៅក្នុងឯកសារផ្ញើទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្មីៗនេះ បានរាយការណ៍ប្រាក់ចំណូលដែលប៉ាន់ប្រមាណជាង ២៨,៨៦៣ លានដុល្លារ បើធៀបនឹងជាង ៣០,២៦០ លានដុល្លារ កាលពីឆ្នាំ ២០១៩ ធ្លាក់ចុះ ៤,៦ ភាគរយ។

ក្រុមហ៊ុន បានឱ្យដឹងថា កុងតឺន័រតាមរយៈកំពង់ផែមានកំណើន ២ភាគរយ ប៉ុន្តែសម្រាប់ការដឹកជញ្ជូនទំនិញ និងប្រេងឥន្ធនៈឧស្ម័នបានធ្លាក់ចុះ ១,២ ភាគរយ បរិមាណនាវាដឹកទំនិញធ្លាក់ចុះ ៣,៤៩ ភាគរយ ចំនួនកាណូតដឹកអ្នកដំណើរធ្លាក់ចុះ ៦៨,២៦ ភាគរយ និងចំនួនអ្នកដំណើរ ថយចុះ ៦៩,៨៦ ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុននេះក៏បានកត់ត្រាប្រាក់ចំណេញសុទ្ធដែលប៉ាន់ប្រមាណចំនួន ៩,៦៨៩ លានដុល្លារ ធៀបនឹងចំនួន ១០,៥៤៧ លានដុល្លារធ្លាក់ចុះជាង ៨ ភាគរយ។

របាយការណ៍របស់ CSX បង្ហាញថា គិតត្រឹមខែតុលា CSX ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ១៣ ក្នុងចំណោមនោះក្រុមហ៊ុនចំនួន ៧ ចុះបញ្ជីភាគហ៊ុន និងក្រុមហ៊ុន ៦ ចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម។ ក្រុមហ៊ុនទាំង ១៣ នេះបានប្រមូលមូលនិធិរួមចំនួន ២៥៣ លានដុល្លារ និងសន្ទស្សន៍ភាគហ៊ុនបានកើនជាង ៥៧ ភាគរយ កាលពីឆ្នាំមុនធៀបនឹងឆ្នាំ ២០១៨។

ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ក្រុមហ៊ុន ២ បានចុះបញ្ជីភាគហ៊ុន និងក្រុមហ៊ុន ៣ ផ្សេងទៀតចុះបញ្ជីមូលបត្របំណុល។ ក្រុមហ៊ុនទាំង ៥ នេះប្រមូលមូលនិធិរួមចំនួន ៩២ លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here