សម្តេចធិបតីលើកទឹកចិត្តយុវជនផលិតមាតិកាផ្សព្វផ្សាយពីទេសចរណ៍ និងមគ្គុទេសក៏ទេសចរណ៍ត្រូវស្គាល់ពីប្រវត្តិសាស្រ្តឲ្យច្បាស់

ដោយៈ ម៉ាណា

    ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកទឹកចិត្តដល់យុវជន អ្នកផលិតមាតិកាលើ បណ្តាញស​ង្គម(Content Creators) បណ្តាញសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋ​ទូទៅ ដែលបានខិតខំក្នុងការជួយផ្សព្វផ្សាយ ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និង​គោល​ដៅទេសចរណ៍។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាត ការងារក្រសួងទេសចរណ៍កាលពីរសៀលថ្ងៃទី២៧ កុម្ភៈកន្លង​មកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាង្គប្រាសាទរបស់ខ្មែរជាសម្បត្តិវប្បធម៌ មនុស្សជាតិលើពិភពលោក ត្រូវបើកចិត្តឱ្យគេស្រឡាញ់ឱ្យបានច្រើន ដើម្បីគេមកលេងកម្សាន្តបានកាន់តែច្រើន។

លើសពីនេះ សម្តេចមហាបវរធិបតី ក៏បានណែនាំដល់មគ្គទេសក៍ទេសចរណ៍ ត្រូវច្បាស់លាស់ពីប្រវត្តិសាស្ត្រ កុំបកស្រាយខុសទៅកាន់ភ្ញៀវទេសចរ។

សម្តេចមហាបវរធិបតី បានណែនាំផងដែរ ទៅក្រសួងស្ថាប័នពាក់ព័ន្ធ តាមដានរាល់ការបកស្រាយអត្ថាធិប្បាយនានា តាមបណ្តាញសង្គមពាក់ព័ន្ធប្រវត្តិកសាង និងរឿងរ៉ាវនានានៅតាមប្រាង្គប្រាសាទ ចៀសវាងការបកស្រាយខុសបង្កើតការភ័ន្តច្រឡំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតថ្លែងគាំទ្រ និងលើកទឹកចិត្តក្រសួងទេសចរណ៍ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ វិស័យទេសចរណ៍២០២៦-២០៣៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរៀបចំពីតារាងតម្លៃសម្រាប់ព្រលានយន្តហោះថ្មី ឱ្យបានលឿន ហើយត្រូវធានាឱ្យបានពីដំណើរការនានាពេលដាក់ដំណើរការ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងទេសចរណ៍សិក្សាលទ្ធភាព ក្នុងការរៀបចំយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា (Visit Cambodia Year)” នៅឆ្នាំ ២០២៦ ឬពេលសមស្របណាមួយ ដើម្បីជំរុញកំណើន ភ្ញៀវទេសចរឱ្យកាន់តែខ្លាំងក្លា ដែលរាជរដ្ឋាភិបាលបានឯកភាព កំណត់យកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” និងបន្តយកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា” ស្របពេលដែលអាស៊ានក៏បានកំណត់យកឆ្នាំ ២០២៥ ជា “ឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here