ដោយៈ គង់ ម៉ាណា
សៀមរាបៈ ប្រតិភូបក្សកុម្មុយនីស្តចិនចំនួន១៩រូប មកខេត្តសៀមរាប និងបានចូលរួមជាអធិបតី ក្នុងកម្មវិធីតាំងពិរព័ណ៌រូបថត និងអាហារក្រោមប្រធានបទ “សួស្តីប៉េកាំង” នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
ប្រតិភូជាន់ខ្ពស់ចិន ដឹកនាំដោយលោកយីន លី សមាជិកជាន់ខ្ពស់គណបក្សកុម្មុយនីស្តចិន ប្រចាំទីក្រុងប៉េកាំង បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីជប់លៀងស្វាគមន៍ជូនគណៈប្រតិភូ និងមានការចូលរួមពីលោកជំទាវជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
កម្មវិធីបានប្រព្រឹត្តទៅដោយរីករាយ និងកក់ក្តៅក្នុងគោលបំណងពង្រឹងចំណងសាមគ្គីរវាងប្រទេស និងប្រជាជន ចិន និងខ្មែរ៕