ចំណេះដឹង! តើ​វិនិយោគិន​ដែល​ចង់​ទិញ​ភាគហ៊ុន ត្រូវ​ទិញ​យ៉ាងដូច​ម្ត៉េ​ច?

ដោយៈ សាវុធ

ភ្នំពេញៈ វិនិយោគិន​ដែលមាន​ចំណាប់អារម្មណ៍ ត្រូវ​ទៅរក​ក្រុមហ៊ុន​មូល​ប​ត្រ​ណាមួយ ក្នុងចំណោម​ក្រុមហ៊ុន​មូល​ប​ត្រ​ទាំង១១ ដែលមាន​រាយ​ឈ្មោះ និង​អាសយដ្ឋាន​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (ហៅ​កាត់​ថា ផ.ម.ក. ឬ CSX)។ ក្រុមហ៊ុន​មូល​ប​ត្រ​គឺជា​ជំនួយការ​របស់​វិនិយោគិន ទាក់ទង​នឹង​វិស័យ​មូល​ប​ត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការទិញ​ភាគហ៊ុន​ពេល​បោះផ្សាយ​នេះ មិនមែន​ធ្វើឡើង​នៅ ផ.ម.ក. ទេ។ គឺ​ទិញ​ពី​ក្រុមហ៊ុន​បោះផ្សាយ តាមរយះ​ក្រុមហ៊ុន​មូល​ប​ត្រ ដែល​ចាត់ទុកជា​ភ្នាក់ងារ​លក់​របស់គាត់។ នេះ​គេ​ហៅថា ការទិញ/លក់​ភាគហ៊ុន​នៅ​ទីផ្សារ​ដំបូង (Primary Market)។

នៅពេល​ទិញ​ភាគហ៊ុន​នេះ​បាន​ហើយ វិនិយោគិន​ដែល​ចង់បាន​សាច់ប្រាក់​មកវិញ អាច​លក់​ភាគហ៊ុន​នោះ​ចេញ​វិញ ទៅឱ្យ​វិនិយោគិន​ដទៃ​ណា ដែល​ចង់​ទិញ​ភាគហ៊ុន​នោះ គឺ​មិនមែន​លក់​ទៅឱ្យ​ក្រុមហ៊ុន​ដែល​បោះផ្សាយ​វិញ​ទេ។

ការទិញ លក់ រវាង​វិនិយោគិន​គ្នាឯង​នេះ​គេ​ហៅថា ការទិញ/លក់​ភាគហ៊ុន​នៅ​ទីផ្សារ​បន្ទាប់ (Secondary Market) ដែល​ទីផ្សារ​នេះ ត្រូវបាន​តំណាង​ដោយ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា(ផ.ម.ក.) ដែលមាន​តួនាទី​ចម្បង​មួយ ក្នុង​ការផ្តល់សេវា​ទីក​ន្លែ​ង​និង​ប្រព័ន្ធ​ជួញដូរ សម្រាប់​វិនិយោគិន​ងាយស្រួល​រកគ្នា​ឃើញ (អ្នកលក់​និង​អ្នកទិញ) និង​ជួញដូរ​ជាមួយគ្នា។

ប៉ុន្តែ​ទោះ​ទិញ/លក់​ភាគហ៊ុន​នៅ​ទីផ្សារ​ដំបូង​ក្តី នៅ​ទីផ្សារ​បន្ទាប់​ក្តី វិនិយោគិន​ត្រូវ​ទៅរក​ក្រុមហ៊ុន​មូល​ប​ត្រ​ដូចគ្នា មិនមែន​ទៅរក​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ ឬ​ទៅ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (ផ.ម.ក.) ឡើយ។ ក្រុមហ៊ុន​មូល​ប​ត្រ​នឹង​ជួយ​ពន្យល់ និង​ទិញ/លក់​ភាគហ៊ុន ឱ្យ​វិនិយោគិន​ដែលជា​អតិថិជន ឬ​អតិថិជន​សក្តានុពលរ​បស់​ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here