ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុនសម្រេចបានទំហំទឹកប្រាក់១.៧៤៨លានដុល្លារ

ដោយ៖ សាវុធ

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុនមានទំហំទឹកប្រាក់ ១.៧៤៨ លានដុល្លារក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ៨ ភាគរយ បើធៀបនឹងរយៈពេលដូចគា្នកាលពីឆ្នាំមុន។

តួលេខពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បង្ហាញថា ចាប់ពីខែមករាដល់ខែតុលាឆ្នាំ២០២០ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ១,៣៥៨ លានដុល្លារទៅជប៉ុន ធ្លាក់ចុះ ៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះដែរ ប្រទេសកម្ពុជាបានចំណាយប្រាក់ចំនួន ៣៩០ លានដុល្លារអាមេរិកក្នុងការនាំចូលផលិតផលពីប្រទេសជប៉ុន ធ្លាក់ចុះ ១២ ភាគរយ។

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ផលិតផលសក្តានុពលសម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុនគឺសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។

JETRO កាលពីថ្មីៗនេះ បានបង្ហាញនូវជំហរក្នុងការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា ជាពិសេសការជួយទាក់ទាញវិនិយោគិនរបស់ជប៉ុនមកកាន់កម្ពុជា តាមរយៈការបង្កើតឱ្យមានការផ្គូរផ្គងអាជីវកម្មរវាងវិនិយោគិនកម្ពុជា-ជប៉ុន ។

ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ហើយរដ្ឋាភិបាលជប៉ុនតែងតែផ្ដល់ការគាំទ្រ និងជំនួយដល់កម្ពុជាលើគ្រប់វិស័យដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ។

កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបាន ២,២៩២លានដុល្លារអាមេរិក បានកើនឡើង ១៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here