តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈតម្រូវការទិញមាសមានការកើនឡើង ដោយសារភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មីលោក ដូណាល់ ត្រាំ ដែលពិបាកទស្សន៍ទាយបាន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២២ភាគរយដល់ប្រមាណ២.៦៦៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤ភាគរយដល់២៦៧៩,៨ដុល្ល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៨,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៩,១៦ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានស្ទុះងើបឡើងដល់១០៩,៣៩ពិន្ទុ នៅក្នុងអំឡុងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤៥ភាគរយដល់៣០,០៣ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៩៦ភាគរយដល់៩៣១,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៤៣ភាគរយដល់៩១៦ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here