ក្រុមហ៊ុន​ម៉ាឡេស៊ី​ធំ​មួយ​ប្រកា​សនឹង​បង្កើត​ធនាគារពាណិជ្ជ​ថ្មី​មួយ​នៅ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន G Capital Bhd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​បានឱ្យដឹងថា ខ្លួន​បានទទួល​ការយល់ព្រម​ជាគោលការណ៍ ពី​ធនាគារជាតិ​នៃ​ម្ពុ​ជា ដើម្បី​បង្កើត​ធនាគារ​ពាណិជ្ជកម្ម​ពេញលេញ​មួយ នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយ​ដៃគូ​របស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​សារ​ការចេញផ្សាយ​របស់​ព័ត៌មាន​ម៉ាឡេស៊ី The Edge Markets នៅ​យប់​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន​នេះ បាន​ឈានដល់​កិច្ចព្រមព្រៀង​នៃ​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​ចំនួន​ពីរ រួមមាន​ន​ធនាគារ Public Bank Bhd ដែលមាន​លោក Datuk Phan Ying Tong ប្រធាន​តំបន់​ប្រតិបត្តិការ​ឥណ្ឌូចិន និង​ក្រុមហ៊ុន E S Packaging Co Ltd ក្នុងការ​ដាក់ទុន​រួមគ្នា។

ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា “ក្រុមហ៊ុន​ថ្មី​នេះ​បាន និង​កំពុង​ត្រូវបាន​រៀបចំឡើង ដើម្បី​គូសបញ្ជាក់​អំពី​សកម្មភាព និង​កាតព្វកិច្ច​ដំបូង​របស់​ភាគី​នានា ដែលមាន​គោលបំណង​ដើម្បី​ឈានទៅរក​កិច្ចព្រមព្រៀង ដែលមាន​ចែង​ច្បាស់លាស់​រវាង​ភាគី​នានា ដើម្បី​បង្កើត​ធនាគារ ដែលមាន​ឈ្មោះថា Oriental Bank Plc” ។

ក្រុមហ៊ុន G Capital បានឱ្យដឹងថា ខ្លួន​នឹង​កាន់កាប់​ភាគហ៊ុន​មិនតិចជាង ២០% នៃ​ភាគហ៊ុន​ក្រុមហ៊ុន​ថ្មី​នោះទេ ខណៈពេលដែល​ក្រុមហ៊ុន​របស់លោក Phan នឹងមាន​ភាគហ៊ុន៥១ភាគរយ និង​ក្រុមហ៊ុន E S Packaging នឹងមាន២០ភាគរយ។

ក្រុមហ៊ុន G Capital បានឱ្យដឹង​បន្តទៀតថា បន្ទាប់ពី​ទទួលបាន​គោលការណ៍​យល់ព្រម​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ធនាគារ ធនា​ការ Oriental Bank ឥឡូវនេះ​នឹង​អាច​ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ ជាមួយ​ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា។

យោងតាម​ក្រុមហ៊ុន​នេះ បាន​បង្ហាញថា ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​បានបង្ហាញ​ពី​កំណើនថេរ ហើយ​វិស័យ​ធនាគារ​របស់ខ្លួន​បាន​លេចចេញ ជា​ឧស្សាហកម្ម​ដ៏​រឹងមាំ​បំផុត​មួយ ក្នុងការ​រកប្រាក់​ចំណេញ ដែលមាន​សុខភាព​ល្អ។

ក្រុមហ៊ុន​បានឱ្យដឹង​ទៀតថា “ក្រុមហ៊ុន G Capital រំពឹងថា​ក្នុង​រយៈពេល​វែង ការចូលរួម​ភាគហ៊ុន​របស់ខ្លួន នៅក្នុង​វិស័យ​ធនាគារ នឹង​ពង្រឹង​ជំហរ​ហិរញ្ញវត្ថុ​របស់ខ្លួន និង​ពង្រីក​វត្តមាន​របស់ខ្លួន​នៅ​ទូទាំង​តំបន់” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here