មេដឹកនាំអង់គ្លេសនិងអឺរ៉ុប នឹងជួបតទល់មុខគ្នាដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម

ដោយ៖ លក្ខិណា

ភ្នំពេញ៖ មេដឹកនាំអង់គ្លេស និងសហភាពអឺរ៉ុប នឹងជួបពិភាក្សាផ្ទាល់ ដើម្បីព្យាយាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម Brexit បន្ទាប់ពីបរាជ័យម្តងហើយម្តងទៀត។ នេះបើតាមសារព័ត៌មានReuters ចេញផ្សាយនៅថ្ងៃនេះ។

តាមប្រភពដដែលនេះ ឱ្យដឹងថា នៅសល់រយៈពេលតែជាង ៣សប្តាហ៍ទៀតប៉ុណ្ណោះ ដែលពួកគេអាចនឹងជួបគ្នាពោលគឺ មុនពេលចក្រភពអង់គ្លេសបញ្ចប់ការចាកចេញពីសហភាពអឺរ៉ុប។

ចាប់តាំងពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបកាលពីខែមករា ភាគីទាំងពីរបានជាប់គាំងលើបញ្ហាចំនួន៣ ដោយបង្កើនការរំពឹងទុកនូវអ្វី ដែលអាជីវកម្មជាច្រើនដែលអាចនិយាយបានថា គឺជាសុបិន្តអាក្រក់របស់ពួកគេ ដោយសារបើគ្មានកិច្ចព្រមព្រៀងណាមួយ ដើម្បីគ្រប់គ្រងពាណិជ្ជកម្ម នោះការចំណាយប្រចាំឆ្នាំមានចំនួនប្រមាណ ១ទ្រីលានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Boris Johnson នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសនឹងធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ុចសែល ដើម្បីជួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen ក្នុងស្ថានភាពដែលមនុស្ស មួយចំនួនបាននិយាយថា ជាឪកាសចុងក្រោយដើម្បីធានាបានកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសអៀរឡង់ លោក Simon Coveney បាននិយាយថា អ្នកចរចានឹងជួបគ្នាតាមពេលកំណត់នៅថ្ងៃពុធស្អែកនេះ ដែលជាពេលវេលាកិច្ចប្រជុំកំពូល ក្នុងការការពារកិច្ចចចារ គ្មានកិច្ចព្រមព្រៀងនៅពេលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី៣១ ខែធ្នូ។

មេដឹកនាំនៃប្រទេសជាសមាជិកទាំង២៧ របស់សហភាពអឺរ៉ុបបានឯកភាពគ្នា ក្នុងការរៀបចំផែនការជាមុន សម្រាប់ផលប៉ះពាល់នៃ “កិច្ចចចារគ្មានកិច្ចព្រមព្រៀង” ទៅលើសេដ្ឋកិច្ចរបស់ពួកគេ នៅពេលពួកគេជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here