ធនាគារជាតិផ្សព្វផ្សាយពីប្រាក់រៀលនិងប្រព័ន្ឋបាគង នៅខេត្តមណ្ឌលគិរី

ដោយៈ ម៉ាលីនណា

    មណ្ឌលគិរីៈ ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ប្រាក់រៀល និងប្រព័ន្ធបាគង” នៅខេត្តមណ្ឌលគិរី នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកយឹម លាត ទេសាភិ​បាលរង ធនាគារជាតិនៃកម្ពុជា និងលោកលន់ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងវត្តមានចូលពីសាធារណជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករសរុបប្រមាណ ១០០០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកចូលរួមបានទស្សនាពិព័រណ៍ ពីប្រវត្តិប្រាក់រៀលនិងប្រព័ន្ធបាគង ទស្សនាការប្រគុំតន្ត្រី អមដោយសារគន្លឹះអំពីសារៈសំខាន់នៃប្រាក់រៀល និងបានយកក្រដាសប្រាក់រៀលចាស់ ទក់ រហែក ប្តូរយកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃ។

បន្ថែមលើនេះ អង្គពិធីក៏ទទួលបានចំណេះដឹងថ្មីៗ កាន់តែទូលំទូលាយថែមទៀត ទាក់ទងនឹងសារៈសំខាន់នៃប្រាក់រៀល និងប្រព័ន្ធបាគង តាមរយៈការធ្វើបទបង្ហាញរបស់សិស្សានុសិស្ស និងការទស្សនាវីដេអូប្រកួតប្រជែងស្តីពី “តើប្រាក់១ម៉ឺនរៀលអាចទិញអ្វីបានខ្លះនៅខេត្តមណ្ឌលគិរី”?៕

LEAVE A REPLY

Please enter your comment!
Please enter your name here