តម្លៃហាងឆេងមាសបានផ្អាកការជួញដូរនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានផ្អាកការជួញដូរនៅថ្ងៃពុធនេះ ដោយសារតែឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យណូអែលនៅថ្ងៃទី២៥ ខែធ្នូនេះ។ តួយ៉ាង តម្លៃមាស Spot Gold បានផ្អាកការជួញដូរនៅថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរនៅត្រឹម២៦១៣,២០ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures ក៏បានផ្អាកការជួញដូរផងដែរ បន្ទាប់ពីបានបិទការជួញដូរនៅត្រឹម២៦៣៥,៥០ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩១,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានផ្អាកការជួញដូរនៅថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៨,២០ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក ការជួញដូរតម្លៃលោហៈធាតុប្រាក់ Spot silver តម្លៃផ្លាទីន និងតម្លៃ palladium ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារថ្ងៃបុណ្យណូអែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here