រដ្ឋមន្រ្តីទេសចរណ៍ជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនលំដាប់ក្សរបស់ចិន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជា

ដោយៈ និស្ស័យ

ភ្នំពេញៈ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ

លោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបដ៏មានសារៈសំខាន់នេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្រ្ត សំរាប់ពង្រឹងកិច្ចសហប្រតិបត្តិការ រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ កម្ពុជា-ចិន ជាពិសេសប្រជាពលរដ្ឋពីតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតំបន់ជុំវិញ។

តាមរយៈជំនួបពិភាក្សាកម្រិតខ្ពស់ និងប្រកបដោយផ្លែផ្កា កិច្ចសហប្រតិបត្តិការទេសចរណ៏ថ្មីៗ និងសំខាន់ៗ ត្រូវបានឯកភាពផ្តួចផ្តើមរួមមានការបង្កើតក្រុមការងារអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកន្លងមក ការរៀបចំជំនួបផ្គូរផ្គង និង FAMTrip ការនាំភ្ញៀវមកតាម Charter Flight នាឆ្នាំថ្មី២០២៥ ការបង្កើតពាក្យស្លោកសម្រាប់យុទ្ធនាការទេសចរណ៏រួមគ្នា រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន ការជំរុញនិងផ្សព្វផ្សាយផលិតផលខ្មែរនៅផ្សារ China Duty Free Shop។ល។

ក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ត្រូវបានស្គាល់ថាជា China Travel Services (Holdings) Hong Kong Limited បង្កើតឡើងតាំងពីឆ្នាំ១៩២៣ មកម្ល៉េះដែលមានអាយុ១០១ឆ្នាំមកទល់សព្វថ្ងៃនេះ គឺជាសហគ្រាសរដ្ឋរបស់ចិនដែលគ្រប់គ្រង និងចាត់ចែងផ្ទាល់ដោយគណៈកម្មការមជ្ឈឹមបក្ស មានទីស្នាក់ការកណ្តាល នៅទីក្រុងហុងកុង ដោយគិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុន CTG មានបុគ្គលិកជាង43,000នាក់ ទ្រព្យសម្បត្តិសរុបលើសពីប្រហែល200 ពាន់លានRMB និងមានបុត្រសម្ព័ន្ធរហូតដល់ចំនួន 600 ជាងក្រុមហ៊ុន ដែលអាចបម្រើភ្ញៀវទេសចរជាង 80 លាននាក់ក្នុងមួយឆ្នាំ។

ក្រុមហ៊ុន CTG បានបង្កើតជារចនាសម្ព័ន្ធឧស្សាហកម្ម ដែលរួមមានភ្នាក់ងារទេសចរណ៍ បណ្តាសណ្ឋាគារ ការលក់រាយក៏ល្បី China Duty Free Shop នាវាចរទេសចរណ៏ អចលនទ្រព្យ និងប្រតិបត្តិការទេសចរណ៍ បែបទូលំទូលាយនៅទីក្រុងហុងកុង ដោយបានលាតសន្ធឹងលើប្រទេសចិន ហុងកុង ម៉ាកាវ និងក្រៅប្រទេសមានជាង30។

ក្រុមហ៊ុន CTG ប្រមូលផ្តុំម៉ាកទេសចរណ៍ល្បីៗដូចជា HKCTS, CITS, CTS និងCDF ដែលជាបណ្តុំសហគ្រាសដែលប្រតិបត្តិទេសចរ​ណ៍ជាអាជីវកម្មស្នូលដ៏សំខាន់ និងជាសហគ្រាសទេសចរណ៍ឈានមុខគេនៅក្នុងប្រទេសចិន និងធំជាងគេបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here