មន្រ្តីជាន់ខ្ពស់ខេត្តព្រះសីហនុចាត់ទុកក្រុងកោះរ៉ុងជាគ្រាប់ពេជ្រមិនទាន់ច្នៃ

ដោយៈ និស្ស័យ

   ព្រះសីហនុៈ  លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានថ្លែងថា ក្រុងកោះរ៉ុង ជាគ្រាប់ពេជ្រមិនទាន់បានកែច្នៃ ឲ្យអស់លទ្ធភាពរបស់ខេត្តព្រះសីហនុ ដោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមិនដែលរំលង។

លោក ឡុង ឌីម៉ង់ បានធ្វើឡើងក្នុងដំណើរបំពេញបេសកកម្មរបស់អ្នកសារព័ត៌មានជាតិ និងអន្ត​រជាតិជាង៦០រូប ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ដែលមានលោកពុយ គា ជាប្រធានដឹកនាំផ្ទាល់ ដើ​ម្បីចុះផលិត និងផ្សព្វផ្សាយព័ត៌មាន ក្នុងខេត្តព្រះសី​ហ​នុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឡុង ឌីម៉ង់ បានឲ្យដឹងថា ក្រុងកោះរ៉ុង ជាទីប្រជុំកោះ ហើយត្រូវបានចែកចេញជាពីសង្កាត់ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ដែលមានធនធានធម្មជាតិដ៏ស្រស់បំព្រង ព្រៃកោងកាង ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលបានទាក់ចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។

លោកបានបន្តថា ក្រុងកោះរ៉ុង ភាគច្រើនភ្ញៀវទេ​សចរប៉ែកអឺរ៉ុប ចូលចិត្តមកកម្សាន្ត មានទាំងផាសុកភាព មានសន្តិសុខ ភាពស្ងប់ស្ងាត់ ដែលធ្វើឱ្យភ្ញៀវទេសចរអាចមកលេងបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here