ចិននឹងផ្តល់អាំងប៉ាវតាមប្រព័ន្ធអនឡាញដល់ប្រជាជនដើម្បីជំរុញការប្រើប្រាស់រូបិយប័ណ្ណឌីជីថលរបស់ខ្លួន

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ទីក្រុងមួយរបស់ប្រទេសចិន នឹងចែកចាយអាំងប៉ាវតាមប្រព័ន្ធអនឡាញដល់ប្រជាជនរបស់ខ្លួនដែលជាផ្នែកមួយនៃការជំរុញឱ្យប្រទេសនេះប្រើប្រាស់រូបិយប័ណ្ណឌីជីថលដំបូងគេនៅលើទឹកដីខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន SCMP នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយកាលពីយប់ថ្ងៃសុក្រ កន្លងមកនេះ បានឱ្យដឹងថា រដ្ឋាភិបាលក្រុង Suzhou បាននិយាយថា ខ្លួននឹងផ្តល់ប្រាក់ ២០លានយ័ន ដល់ប្រជាជនតាមរយៈឆ្នោត។
អាំងប៉ាវឌីជីថលសរុប ១០០,០០០ កញ្ចប់ ដែលនីមួយៗមានប្រាក់ ២០០យ័ន នឹងត្រូវចែកចាយដល់ប្រជាជននៅថ្ងៃសុក្រខាងមុខនេះ ដែលជាថ្ងៃនៃពិធីបុណ្យទិញទំនិញទ្វេរដង។ អាំងប៉ាវទាំងអស់នេះ នឹងមានសុពលភាពរហូតដល់ថ្ងៃទី២៧ ខែធ្នូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពលរដ្ឋចិនណា ដែលរស់នៅទីក្រុងភាគខាងកើតនេះ អាចចុះឈ្មោះដើម្បីទទួលបានប្រាក់តាមរយៈការលេងឆ្នោត តាមរយៈ វិធីទូរស័ព្ទដៃ Suzhoudao របស់ទីក្រុងនេះ។

អ្នកឈ្នះ នឹងទទួលបានអាំងប៉ានដីជីថល ដែលមាននិមិត្តរូបសំណាងល្អ តាមរយៈកម្មវិធីឌីជីថល Renminbi App ដែលមិនទាន់មានដើម្បីទាញយក ប៉ុន្តែអ្នកនឹងអាចដំណើរការកម្មវិធីនេះបាន ដើម្បីទទួលបានប្រាក់។

ប្រាក់យន់ឌីជីថល ដែលត្រូវបានស្គាល់ជាផ្លូវការថាការទូទាត់តាមរូបិយប័ណ្ណអេឡិចត្រូនិកឌីជីថល (DCEP) គឺជាផ្នែកមួយនៃផែនការរបស់ប្រទេសចិនក្នុងការឆ្ពោះទៅរកសង្គមមួយ ដែលមិនចាំបាច់មានសាច់ប្រាក់ក្នុងដៃ។
មិនដូច bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងៗទៀតទេ DCEP ត្រូវបានចេញ និងគាំទ្រដោយធនាគារកណ្តាលរបស់ប្រទេសចិន ហើយត្រូវបានប្រើប្រាស់ជាប្រាក់យ័នឌីជីថល។

ការផ្លាស់ប្តូររបស់ទីក្រុង Suzhou ត្រូវបានធ្វើឡើង បន្ទាប់ពីទីក្រុង Shenzhen បានចាប់ផ្តើមការសាកល្បងជាសាធារណៈទ្រង់ទ្រាយធំជាលើកដំបូងរបស់ប្រទេសនេះសម្រាប់កំណែប្រែយន់ឌីជីថល កាលពីខែតុលា។

ហាងប្រហែល ១០,០០០ នឹងចូលរួមនៅក្នុងការសាកល្បងរបស់ទីក្រុង Suzhou ក្នុងការប្រើប្រាស់ប្រាក់ឌីជីថលនេះ ហើយវាក៏នឹងរួមបញ្ចូលផងដែរនូវក្រុមហ៊ុន JD.com ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ប្រទេសចិនផងដែរ។

អ្នកឈ្នះឆ្នោតពីរបីរយនាក់ក៏នឹងក្លាយជាអ្នកដំបូងគេដែលប្រើអ្វីដែលធនាគារកណ្តាលហៅថា “កាបូបក្រៅបណ្តាញពីរ” ដើម្បីទូទាត់ថ្លៃទំនិញនៅក្នុងហាងក្នុងស្រុកដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត – ជំនួសការកត់ចំណាំនិងកាក់ដោយប្រើប្រាក់យ័នឌីជីថល។

ក្រុមប្រទេស G20 កំពុងសិក្សាស្វែងយល់អភិវឌ្ឍ ឬសាកល្បងរូបិយប័ណ្ណឌីជីថល ខណៈប្រទេសមិនមែន G20 ដូចជាប្រទេសស៊ុយអែត ន័រវែស ស្វ៊ីស និងកម្ពុជា ក៏កំពុងពិចារណាលើរូបិយប័ណ្ណឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here