ក្រុមហ៊ុនអាកាសចរណ៍ANAជប៉ុននឹងបញ្ជាក់ពីការចាប់ផ្តើមហោះត្រង់មកកម្ពុជា នៅចុងខែសីហាខាងមុខ

ដោយឧត្តម

ជប៉ុនៈ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនANA Airlineបានបញ្ជាក់ឲ្យដឹងថា ការបើកប្រ​តិបត្តិការហោះត្រង់រវាងជប៉ុន និងកម្ពុជានឹងសម្រេចនៅចុងខែសីហាខាងមុខនេះ ខណៈប្រទេសជប៉ុននៅកំពុងប្រឈមការរីករាលដាលមេរោគCovid-19។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមស្ថានឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំប្រទេសជប៉ុនបានឱ្យដឹងថា ដោយ​សារការរីករាលដាលជំងឺCovid-19  ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជប៉ុន  ALL NIPPON AIRWAYS (ANA) បានប្រកាសផ្អាកជើងហោះហើរណារីតា-ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងដដែល ដែលបានចេញផ្សាយនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០នេះបានបញ្ជាក់ថា ក្រុមហ៊ុនរហូតដល់ថ្ងៃទី៣១ខែសីហា នឹងប្រកាសអំពីហោះហើរឡើងវិញ របស់ខ្លួននៅពេលសមស្របណាមួយ។

សមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងសភាពាណិជ្ជកម្មក្ពុជា កាលពីកន្លងមកនេះគ្រោងចុះញ្ញាតិរួមគ្នា ដើម្បីស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ANA របស់ជប៉ុន បន្តប្រតិបត្តិការនៃជើងហោះហើរត្រង់មកកាន់កម្ពុជា ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យទេសចរណ៍ វប្បធម៌ និងធុរកិច្ចរវាងប្រទេសកម្ពុជា-ជប៉ុន។

សមាគមធុរកិច្ចជប៉ុននៅកម្ពុជា ក៏បានចេញសេចក្តីអំពាវនាវ និងសំណូមពរសុំការគាំទ្រ ពីសំណាក់សមាជិករបស់ខ្លួននៅកម្ពុជា ស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បន្តធ្វើការហោះហើរត្រង់រវាងភ្នំពេញ -ណារីតាឡើងវិញ មុនពេលកំណត់ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានប្រកាសផ្អាកដំណើរការ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។

ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានប្រកាសនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០ស្ដីពី ការពន្យាររយៈពេលផ្អាកជើងហោះហើរត្រង់ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០ ដែលនេះអាចនឹងជះឥទ្ធិពលអវិជ្ជមាន មួយចំនួននាពេលពេលអនាគត ដល់ការធ្វើដំណើរទៅវិញទៅមក របស់មនុស្សជាច្រើនដែលពាក់ព័ន្ធ ជាមួយប្រទេសទាំងពីរនិងអាចផ្ដល់ផលលំបាកផ្សេងៗ ចំពោះជីវភាពប្រចាំថ្ងៃ រួមទាំងការងាររបស់ពួកគេ។

ក្រុមហ៊ុន ANA បានប្រកាសកាត់បន្ថយទិសដៅហោះហើរ មួយចំនួនដែលមិនសូវទទួលបានផលចំណេញ និងគុណប្រយោជន៍ ដែលតម្រូវការមានការថយចុះយ៉ាងគំហុក ដោយសារការជះឥទ្ធិពលអវិជ្ជមាននៃជំងឺប្រភេទថ្មី COVID-19 ។

នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ បានឱ្យដឹងថាជប៉ុនមានបំណងចាប់ផ្តើម​ពិភាក្សា នៅពាក់កណ្តាលខែកក្កដាស្តីពី ការបន្តអាជីវកម្មជើងហោះហើរ ជាមួយប្រទេសចំនួន១០បន្ថែមទៀត រួមមាន ចិនដីគោក កូរ៉េខាងត្បូង នតៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី ព្រុយណេ មីយ៉ាន់ម៉ា កម្ពុជា ឡាវ និងម៉ុងហ្គោលីផងដែរ។

ប្រទេសជប៉ុន បានបើកកិច្ចពិភាក្សាស្រដៀងគ្នានេះរួចហើយ ជាមួយប្រទេសវៀតណាម ថៃ អូស្រ្តាលី និងនូវែលហ្សេឡង់ ហើយបានទទួលអ្នកដំណើរជាអ្នកជំនួញជនជាតិជប៉ុនប្រមាណ៤៤០នាក់នៅចុងខែមិថុនា។

ផែនការរបស់ទីក្រុងតូក្យូ សម្រាប់ការបើកឡើងវិញនូវការធ្វើដំណើរតាមជើងហោះហើរទៅកាន់ប្រទេស ដែលមានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសជប៉ុន ហើយមានការគ្រប់គ្រងបានល្អចំពោះការរីករាលដាលនៃជំងឺ Covid-19។ កោះតៃវ៉ាន់ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្នុងចំណោមប្រទេសដំបូង ដែលយល់ព្រមនឹងការហោះហើរជាមួយជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here