សេដ្ឋកិច្ចចិននៅតែរក្សាបានកំណើនវិជ្ជមាន បើទោះពិភពលោកជួបវិបត្តិធ្ងន់ធ្ងរ

ដោយៈសុខុម
អន្តរជាតិៈ សេដ្ឋកិច្ចចិន ហាក់បានធូរស្រាលច្រើនឡើងវិញហើយពីផលប៉ះពាល់ធ្ងន់ធ្ងរដែលបង្កឡើងដោយសារការផ្ទុះវីរុសផ្លូវដង្ហើមប្រភេទថ្មីដ៏កាចសាហាវ (កូវីដ-១៩)។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសនេះទទួលបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៤,៩% ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០ ហើយប្រហែលជាបន្តកើនឡើងលើសពី ៥% នៅក្នុងត្រីមាសទី៤។

លទ្ធផលនេះបង្ហាញថា ប្រទេសចិន នឹងទទួលបានកំណើនសេដ្ឋកិច្ចសរុបមួយឆ្នាំពេញយ៉ាងតិច ២%។ កំណើននេះពិតជាមិនអន់នោះទេ ស្របពេលដែលពិភពលោកកំពុងប្រឈមឱនភាពសេដ្ឋកិច្ចដោយសារវីរុសកូវីដ-១៩។ ប៉ុន្តែនោះមិនមានន័យថា គ្មានឧបសគ្គនៅរង់ចាំពីខាងមុខឡើយ។

កំណើនអ្នកប្រើប្រាស់ (Consumption growth) គឺជាចំណែកដ៏សំខាន់មួយនៅក្នុងការកំណត់កំណើនសេដ្ឋកិច្ចសរុបរបស់ប្រទេសចិន សម្រាប់ឆ្នាំ២០២០។ ហើយបើទោះជាមិនទាន់មានតួលេខចុងក្រោយនៃកំណើនអ្នកប្រើប្រាស់សម្រាប់ត្រីមាសទី៣ក្ដី ក៏ការលក់រាយសរុបនៃទំនិញប្រើប្រាស់បង្ហាញសញ្ញាជាវិជ្ជមានគួរឱ្យសាទរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា ថ្វីបើកំណើនប្រចាំខែនៅក្នុងការការលក់រាយទំនិញប្រើប្រាស់បានប្រែប្រួលជាវិជ្ជមានចាប់តាំងពីខែសីហាក្ដី ក៏ការលក់សរុបបានធ្លាក់ចុះ ៥,៩% ឆ្នាំធៀបឆ្នាំនៅក្នុងរយៈពេល ១០ ខែនៃឆ្នាំ២០២០។
ការជំរឿននៅក្នុងប្រទេសចិន បង្ហាញថា អត្រាកំណើនប្រចាំឆ្នាំនៃការលក់រាយទំនិញប្រើប្រាស់នឹងប្រែប្រួលជាវិជ្ជមានទាល់តែដល់ដំណាច់ឆ្នាំនេះ ថ្វីបើការលក់ទំនិញប្រើប្រាស់ក្នុងផ្ទះរើបឡើងក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here