ការបង្កើតសួនបណ្ដុំ SMEs នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច

ដោយ៖ សាវុធ

ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា បាននិងកំពុងចាប់ផ្ដើមប្រមូលផ្ដុំគ្នាបង្កើតជាសួនបណ្ដុំសហគ្រាសមួយក្នុងគោលបំណង ដើម្បីពង្រឹងការគ្រប់គ្រង និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ខណៈការបង្កើតសួនបណ្ដុំ SMEs នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចកម្ពុជា។

លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងកាលពីថ្មីៗនេះថា ការបង្កើតសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យមនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមដែលអាចជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស ផ្នែកហិរញ្ញវត្ថុ និងផ្នែកទីផ្សារជាដើម។ 

លោកឧកញ៉ាបានបញ្ជាក់ថា “ នៅក្នុងសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យមពិតជាមានឱកាសជាច្រើនសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងការសម្រួលនីតិវិធីផ្លូវច្បាប់ផ្សេងៗ ដូចជាការលើកទឹកចិត្ដពន្ធដារ ការលើកទឹកចិត្ដផ្នែកគយជាដើម ហើយក៏មានភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលដល់ផ្នែកជាច្រើនទៀតផងដែរដូចជាថ្លៃទឹក ថ្លៃអគ្គិសនីជាដើម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាសង្ឃឹមថា សហគ្រាសធុនតូច និងមធ្យម ដែលចូលទៅក្នុងសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យមនេះហើយ នឹងទទួលបាននូវផលប្រយោជន៍ជាច្រើនសម្រាប់អាជីវកម្មរបស់ខ្លួន។ 

លោកឧកញ៉ាបានបញ្ជាក់បន្ថែមថា “ការបង្កើតសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យមនេះក៏បានផ្ដល់ឱកាសឱ្យសហគ្រាសធុនតូច និងមធ្យមមានភាពងាយស្រួលក្នុងការរៀបចំស្ដង់ដារបច្ចេកទេសរបស់ខ្លួនឱ្យសមស្របតាមទីផ្សារក្នុងស្រុក និងក្រៅស្រុក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here