តើគំរោងរំដោះទឹកនិងពង្វាងទឹកចេញពីរាជធានីភ្នំពេញចាប់ មានសមត្ថភាពរំដោះទឹកណា?

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ “គម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ” ដែលអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងដំណើរការសាងសង់។

ដោយសារបរិមាណទឹកភ្លៀង តែងហូរចុះមកយ៉ាងគំហុកពីតំបន់ភ្នំឱរ៉ាល់ និងជួរភ្នំក្រវាញតាមព្រែក និងស្ទឹងចំនួន៥ ហូរចូលអាងស្ទឹងព្រែកត្នោត ជាហេតុធ្វើឱ្យបរិមាណទឹកស្ទឹងហក់ឡើងខ្លាំងក្នុងបរិមាណចន្លោះពី​១៣០០​ ទៅ​២០០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី និងដោយសារសំណង់ដោះទឹកពីស្ទឹងព្រែកត្នោតនៅកំពង់ទួលទឹកថ្លា អាចដោះទឹកបានតែក្នុងកម្រិត​ ៨០០ម៉ែត្រត្រីគុណប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​ ហេតុនេះទើបរាជរដ្ឋាភិបាល​ សម្រេចបង្កើតនូវផែនការពង្វាងទឹកចំនួន៣ដូចជា ទី១/​ ស្ទឹងតូចអាចដោះទឹកបាន​៣០០ម៉ែត្រត្រីគុណក្នុង១វិនាទី។ ទី២/​ ត្រង់ចំណុចសំណង់ស្ទាក់ទឹករលាំងជ្រៃគឺប្រឡាយរលាំងជ្រៃខាងត្បូង​ រំដោះទឹកបាន​ ៣០០ម៉ែត្រត្រីគុណ​ក្នុង១វិនាទី និងទី៣/​ ត្រង់ចំណុងសំណង់ស្ទាក់ទឹករលាំងជ្រៃខាងជើង អាចដោះទឹកបាន​១០០ម៉ែត្រត្រីគុណក្នុង១វិនាទី។

តាមការរំពឹងទុក លទ្ធផលនៃការអនុវត្តគម្រោងជំហាន១ និង២ នឹងរំដោះ និងពង្វាងទឹកចេញពីភ្នំពេញប្រមាណ៧០០ម៉ែត្រត្រីគុណក្នុង១វិនាទី និងធ្វើឱ្យទ្វារទឹកកំពង់ទួលមានលទ្ធភាពរំដោះទឹក ដែលសម្រាលដល់រាជធានីភ្នំពេញ បានប្រមា​ណ៦៥%ដោយសុវត្ថិភាព។

តាមរយៈគម្រោងនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀត ដូចជា បង្កើតអោយមានហេត្ថារចនាសម្ព័ន្ធ ផ្លូវរំដោះទឹកថ្មីបន្ថែមជាលក្ខណៈប្រវត្តិសាស្ត្រ រក្សាទឹកសម្រាប់ប្រើប្រាស់ពហុបំណង ភ្ជាប់បណ្តាញគមនាគមន៍ ពីក្នុងតំបន់មកខាងក្រៅគម្រោង បង្កើតតំបន់ទេសចរណ៍ថ្មីៗ និងបង្កើនបាននូវសក្តានុពលនៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័នផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here