គម្រោងអភិវឌ្ឍន៍ធំៗចំនួនពីរ នឹងលើកកម្ពស់មុខមាត់ខេត្តស្វាយរៀង

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ គម្រោងអភវិឌ្ឍន៍ធំៗចំនួនពីរ នឹងមានការផ្លាស់ប្តូរមុខមាត់ខេត្តស្វាយរៀងមួយកម្រិត ខណៈគម្រោងទាំងពីរ នឹងត្រូវបានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលនឹងជំរុញសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀតក្នុងខេត្តមួយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ–បាវិត

បន្ទាប់ពីលទ្ធផលនៃការសិក្សាបច្ចេកទេស នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតត្រូវបានបង្ហាញកាលពីពេលថ្មីៗនេះ អ្នកជំនាញ បានលើកឡើងថា ផ្លូវល្បឿនលឿននេះធ្វើឱ្យទីក្រុងបាវិត មានការផ្លាស់ប្តូរមុខមាត់ខេត្តស្វាយរៀងមួយកម្រិត ពិសេសវិស័យអចលនទ្រព្យ។

យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនបានបង្ហាញថា គម្រោងសាងសង់ផ្លូវនេះមានបីជម្រើសផ្អែកតាមទីតាំងភូមិសាស្ត្រនិងផលប៉ះពាល់ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម១២០គីឡូម៉ែត្រក្នុងមួយម៉ោងស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជានិងវៀតណាម។

លោកសោម ម៉ាលីដា អ្នកជំនាញអចលនទ្រព្យមួយរូបនៅទីក្រុងបាវិតបានថ្លែងឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ហា ឆ្នាំ២០២០នេះថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ–បាវិត នឹងជះឥទ្ធិពលវិជ្ជមានដល់ការវិស័យអចលនទ្រព្យ។

លោកបានឡើងថា “ពេលនៅដែលមានគម្រោងល្បឿនលឿន ប្រព័ន្ធដឹកជញ្ជួននឹងកាន់តែមានប្រសើរឡើង មិនត្រឹមត្រូវភ្នំពេញ–បាវិតទេ ប៉ុន្តែវាថែមទាំងតភ្ជាប់ជាមួយប្រទេសវៀតណាម”។ លោកបន្ថែមថា “”វាជាកត្តាមួយក្នុងការទាក់ទាញវិនិយោគបន្ថែមដូចជា រោងចក្រ និងគម្រោងវិនិយោគផ្សេង ព្រោះបាតវិតជាតំបន់សេដ្ឋកិច្ចពិសេស តំបន់រោងចក្រ តំបន់ផែស្ងួត”។

លោកសោម កែវម៉ាលីដាបានថ្លែងថា “នៅក្នុងវិស័យអចលនទ្រព្យ កាលពីតែមានការវិនិយោគច្រើន ធ្វើឱ្យវិស័យដីធ្លីនិងតម្រូវការកាន់តែកើនឡើង ហើយវាថែមទាំងបង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាជនស្រុកទេ និងជនបរទេសក៏មកធ្វើការដែរ ដូច្នេះវាធ្វើឱ្យចរន្តនៃការចាយវាយ តម្រូវការកន្លែងស្នាក់នៅកើនឡើង ដែលជះឥទ្ធិពលដល់វិស័យអចលនទ្រព្យផងដែរ”។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន QiLu បានប្រកាសបង្កើតគម្រោងតំបន់សេដ្ឋកិច្ចពិសេសមួយមានទំហំដី ៤៥០ហិកតាសម្រាប់ក្រុងស្វាយរៀង ដែលជាមជ្ឈមណ្ឌលរដ្ឋបាលរបស់ខេត្ត ខណៈគម្រោងត្រូវបានរំពឹងថានឹងត្រូវចំណាយថវិកាចំនួន ១ពាន់លានដុល្លារ។

ក្រុមហ៊ុន បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសនេះនឹងស្ថិតនៅចម្ងាយ ៤ គីឡូម៉ែត្រពីទីប្រជុំជនភាគខាងត្បូងនៃផ្លូវជាតិលេខ ១។ ប្លង់មេនៃតំបន់ឧស្សាហកម្មនេះ បង្ហាញថា គម្រោងនេះស្ថិតនៅលើច្រាំងខាងជើងនៃទន្លេរបស់ខេត្តស្វាយរៀង។

ប្រធានក្រុមហ៊ុន QiLu លោក Xing Baoguo បានមានប្រសាសន៍ថាតំបន់នេះនឹងត្រូវសាងសង់ជា ៣ ដំណាក់កាល។ ដំណាក់កាលទី១ នឹងត្រូវដាក់នៅលើផ្ទៃដី ២១៥ ហិកតា ដំណាក់កាលទី២ នឹងមានទំហំ ១៤៥ ហិកតា ហើយដំណាក់កាលទី៣ នឹងបន្ថែម ៩០ហិកតា។

លោកបន្ថែមថា ឧស្សាហកម្មនេះនឹងត្រូវចែកជា ៦ ផ្នែក រួមមានសម្លៀកបំពាក់ វាយនភ័ណ្ឌ ផលិតផលឧស្សាហកម្មធុនស្រាល គ្រឿងម៉ាស៊ីន សម្ភារៈសំណង់ និងសារធាតុគីមី៕

LEAVE A REPLY

Please enter your comment!
Please enter your name here