ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Aladdin D.Rillo នាយកគ្រប់គ្រងរៀបចំគោលនយោបាយនិងប្រតិបត្តិការនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)

[English Below]

ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Aladdin D.Rillo នាយកគ្រប់គ្រងរៀបចំគោលនយោបាយនិងប្រតិបត្តិការនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថា បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ហិរញ្ញប្បទានឌីជីថលបៃតងនៅកម្ពុជា” ដែលសហការរៀបចំដោយ ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា ខេត្តសៀមរាប។ សិក្ខាសាលានេះមានការចូលរួមពីតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ សរុបប្រមាណ ៥០រូប។

គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះគឺ ដើម្បីផ្តល់ជាវេទិកាពិភាក្សាអំពីការអនុវត្ត និងបញ្ហាប្រឈមនានា ក្នុងការផ្តល់ឥណទានបៃតង របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ដើរតួជាជំហានដ៏សំខាន់ក្នុងការប្រមូលរាល់បញ្ហាពាក់ព័ន្ធសម្រាប់ការសិក្សាស្រាវជ្រាវ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីជាដំណោះស្រាយជំរុញការផ្តល់ហិរញ្ញប្បទានបៃតង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

On Monday morning, October 28th, 2024, H.E. YIM Leat, Deputy Governor of the National Bank of Cambodia, and Dr. Aladdin D.Rillo, Managing Director for Policy Design and Operations of the Economic Research Institute for ASEAN and East Asia (ERIA), presided over the Consultative Workshop on “Green Digital Finance in Cambodia” organized by the National Bank of Cambodia, in collaboration with ERIA, at Sofitel Angkor Phokeethra, Siem Reap. In this workshop, there were 50 participants including the representatives of relevant ministries, Association of Banks in Cambodia, Cambodia Microfinance Association, banking and financial institutions, national and international development partners.

This consultative workshop mainly aims to provide each representative from respective institutions to share the current practices and challenges on green financing in Cambodia and serve as an important step in collecting all the relevant issues that could lead to in-depth research as well as to embrace digital technology as a solution to promote green financing.

LEAVE A REPLY

Please enter your comment!
Please enter your name here