អឺរ៉ុប ជួយបង្កើតប្រព័ន្ធត្រួតពិនិត្យគយអនឡាញដើម្បីជំរុញការធ្វើពាណិជ្ជកម្មនៅអាស៊ាន

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ACTS) តាមប្រព័ន្ធអនឡាញ ត្រូវបានដាក់ដំណើរករកាលពីដើមសប្តាហ៍នេះ ដើម្បីពន្លឿនការធ្វើពាណិជ្ជកម្មទំនិញតាមដងផ្លូវក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNS នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។
បន្ទាប់ពីការសាកល្បងនៅក្នុងប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម ប្រព័ន្ធនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។
ដោយមានការគាំទ្រពីសហភាពអឺរ៉ុប ប្រព័ន្ធ ACTS កំពុងធ្វើឱ្យងាយស្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់ ដែលកាន់តែមានប្រសិទ្ធភាព និងចំណាយតិច។
ការដឹកជញ្ជួនដោយប្រើប្រាស់ប្រព័ន្ធ ACTS ដំបូងបង្អស់ដោយជោគជ័យ បានធ្វើឡើងកាលពីថ្ងៃទី ២៣-២៤ ខែតុលា នៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿងធ្វើដំណើរពីប្រទេសសិង្ហបុរី ឆ្លងកាត់ប្រទេសម៉ាឡេស៊ី តាមរយៈប្រទេសថៃ។
ប្រព័ន្ធនេះនឹងមាននៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗខាងមុខនេះ ហើយអាស្រ័យលើតំរូវការអាជីវកម្ម ក្រោយមកទៀតអាចត្រូវបានពង្រីកទៅដល់ប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី និងហ្វីលីពីន។
ឥឡូវនេះអ្នកដឹកជញ្ជូនអាចធ្វើសេចក្តីប្រកាសស្តីពីការឆ្លងកាត់ទំនិញគយតែមួយ ដែលគ្របដណ្តប់លើការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសជាច្រើន ដោយមិនចាំបាច់ធ្វើការប្រកាសពន្ធគយម្តងហើយម្តងទៀត ឬផ្លាស់ប្តូរយានយន្តនៅតាមព្រំដែននីមួយៗ។
ការរៀបចំពិសេស អនុញ្ញាតឱ្យពាណិជ្ជករ ដែលអាចទុកចិត្តបាន ដឹកជញ្ជូនទំនិញរបស់ពួកគេនៅឯទីតាំងផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងប្រទេស ដែលចាកចេញ ហើយដឹកជញ្ជូនទំនិញទៅកន្លែងផ្ទាល់ខ្លួននៅឯកន្លែងផ្សេងទៀត។
ការទូទាត់គយលឿននៅតាមព្រំដែន ជួយពន្លឿនការឆ្លងកាត់ និងកាត់បន្ថយពេលវេលា និងចំណាយ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here