អង្គការ OECD ព្យាករថា សេដ្ឋកិច្ចសកលនឹងវិលត្រឡប់ទៅរកសភាពដើមវិញនៅចុងឆ្នាំក្រោយ

ដោយ៖ លក្ខិណា

អន្តរជាតិ៖ អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ សេដ្ឋកិច្ចហៅកាត់ថា OECD បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងវិលត្រឡប់ទៅរកកម្រិត មុនជំងឺរាតត្បាតនៅដំណាច់ឆ្នាំក្រោយ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គការ OECD បានបង្ហាញនៅក្នុងទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួនថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៤,២ ភាគរយនៅក្នុងឆ្នាំ ២០២១ ដោយងើបឡើងពីការធ្លាក់ចុះ ៤,២ភាគរយ ដែលបានព្យាករសម្រាប់ឆ្នាំនេះ។

ទស្សនវិស័យវិជ្ជមានភាគច្រើនគឺដោយសារកំណើនសេដ្ឋកិច្ចដែលបានគ្រោងទុក ៨ភាគរយនៅក្នុងប្រទេសចិន និងការរំពឹងទុកពីវ៉ាក់សាំងការពារជំងឺកូវីដ ១៩។ ប៉ុន្តែមានតែប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀតប៉ុណ្ណោះ ដែលត្រូវបានគេព្យាករណ៍ថានឹងវិលត្រឡប់ទៅរកកម្រិតសេដ្ឋកិច្ច មុនពេលមានរាតត្បាតនៅឆ្នាំក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះដែរអង្គការ OECD ព្យាករថា សេដ្ឋកិច្ចប្រទេសជប៉ុននឹងធ្លាក់ចុះ-៥,៣ ភាគរយនៅឆ្នាំនេះ។ របាយ ការណ៍នេះនិយាយថា ប្រទេសជប៉ុននឹងវិលត្រឡប់ទៅរកកំណើនវិជ្ជមានវិញ នៅឆ្នាំ ២០២១ ប៉ុន្តែល្បឿនកំណើននឹងមានត្រឹមតែ ២,៣ ភាគរយប៉ុណ្ណោះ បើទោះបីជាព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក នឹងផ្តល់នូវការជំរុញសេដ្ឋកិច្ចជាបណ្តោះអាសន្នក៏ដោយ ។

អង្គការ OECD ជម្រុញឱ្យរដ្ឋាភិបាលជប៉ុន ផ្តោតលើការកែទម្រង់រចនា សម្ព័ន្ធ ដែលនឹងលើកកម្ពស់ផលិតភាព និងមាននិរន្តរភាព។ អង្គការបន្ថែមថា សម្រាប់គោលបំណងទាំងនោះ គោលនយោបាយដែលលើកកម្ពស់ទម្រង់ការងារដែលអាចបត់បែនបាន គឺជាការចាំបាច់បំផុត ។

ដោយឡែកសេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានរំពឹងថានឹងមានកំណើនជាវិជ្ជមាននៅឆ្នាំ ២០២១ខាងមុខនេះដែរ ខណៈឆ្នាំ ២០២០ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករធ្លាក់ចុះជាអវិជ្ជមានជាប្រវត្តិសាស្ត្រ ដោយសារតែការធា្លក់ចុះនៃការនាំចេញវិស័យកាត់ដេរ និងការធ្លាក់ចុះនៃសកម្មភាពវិនិយោគវិស័យសំណង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here