កូរ៉េខាងត្បូងបានបង្កើតប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុមួយ ដើម្បីសម្រួលដល់ការទូទាត់នៅកម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ វិទ្យាស្ថានទូរគមនាគមន៍ហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុនវិស័យឯកជន ដែលរួមមានក្រុមហ៊ុន Dilia និងក្រុមហ៊ុន Mobile C&C បានបញ្ចប់ការបង្កើតប្រព័ន្ធទូទាត់ និងប្រតិបត្តិការជាតិនៅកម្ពុជា ដែលជាគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Korea នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។

ប្រតិបត្តិការដំបូងនៅខែតុលាឆ្នាំមុន ត្រូវបានធ្វើឡើង បន្ទាប់ពីការខិតខំជាច្រើនឆ្នាំ។ បណ្តាញប្រតិបត្តិករហិរញ្ញវត្ថុជាតិ និងសមាជិកនៃក្រុមអ្នកវិនិយោគនេះ បានធ្វើការលើប្រព័ន្ធបច្ចេកវិទ្យា ការរចនា និងសេវាកម្ម ដែលត្រូវការសម្រាប់គម្រោងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការណ៍នេះបាននាំឱ្យមានការអភិវឌ្ឍបណ្តាញជាតិចំនួនបួនក្នុងគោលបំណងផ្ទេរប្រាក់តាមពេលវេលាជាក់ស្តែង ធនាគារចល័តរួមគ្នា ការទូទាត់តាមអ៊ិនធឺរណេត ប្រព័ន្ធ QR Code និងការទូទាត់ប្រាក់អន្តរធនាគារ។ ការស្រាវជ្រាវមុនយ៉ាងហ្មត់ចត់ និងការសហការគ្នារវាងសាធារណៈ និងឯកជន បានធ្វើឱ្យប្រព័ន្ធមានជម្រើសសម្បូរបែបសម្រាប់ប្រទេសកម្ពុជា។

ប្រព័ន្ធនេះគាំទ្រទាំងការផ្ទេរប្រាក់រៀល និងដុល្លាររហូតដល់ ៥០,០០០ ដុល្លារអាមេរិក។ ប្រព័ន្ធនេះក៏បានអនុញ្ញាតឱ្យផ្ទេរប្រាក់អន្តរធនាគារចល័តលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំមកនូវសេវាកម្មធនាគារក្នុងស្រុកដល់កម្រិតមួយផ្សេងទៀត។ លើសពីនេះទៀតការផ្ទេរក្នុងពេលវេលាជាក់ស្តែង ដោយផ្អែកលើលេខទូរស័ព្ទ ត្រូវបានណែនាំស្របតាមការច្នៃប្រឌិតឌីជីថលលឿនជាងមុន។

ជាលទ្ធផល បរិមាណប្រតិបត្តិការហិរញ្ញវត្ថុក្នុងស្រុកបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។ ជាពិសេស វាបានបង្ហាញពីកំណើនប្រចាំខែជាមធ្យម ៤៩ភាគរយចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះ។

បន្ទាប់មករដ្ឋាភិបាលជាច្រើន រួមទាំងតំបន់អាស៊ីអាគ្នេយ៍ បានចាប់ផ្តើមបង្ហាញចំណាប់អារម្មណ៍ចំពោះប្រព័ន្ធហិរញ្ញវត្ថុជឿនលឿនរបស់កូរ៉េខាងត្បូង និងCOVID-១៩ បានបង្កើនតម្រូវការទាំងនេះ។ វេទិកាធុរកិច្ចកូរ៉េ-កម្ពុជាចុងក្រោយ បានគ្របដណ្តប់គម្រោងនេះជាករណីគំរូ ហើយសន្និសីទស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុកូរ៉េ-អាស៊ានក៏ធ្វើដូច្នោះដែរនៅក្នុងខែធ្នូឆ្នាំ ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here