ប្រាសាក់នៅតែរក្សាភាពខ្លាំងរបស់ខ្លួនដោយសារមូលដ្ឋានមួយចំនួន

        ដោយគង់ សូរិយា

        ភ្នំពេញៈ ស្ថាប័នមីក្រូហិរញ្ញវត្ថុប្រាសាក់ នៅតែរក្សាបានភាពខ្លាំងរបស់ខ្លួន ដោយទំហំឥណទាន និងប្រាក់បញ្ញើរ បានកើនឡើងក្នុងរង្វង់២០ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ លោកសាយ សូនីបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនៅល្ងាចថ្ងៃទី៣០វិច្ឆិកានេះថា សុខភាពរបស់មីក្រូហិរញ្ញវត្ថុប្រាសាក់នៅតែមានភាពវិជ្ជមាន ដោយទំហំឥណទានរបស់យើងអាចកើនដល់៣០២៥លានដុល្លារ និងប្រាក់បញ្ញើរអាចកើនដល់២០២៥លានដុល្លារ។ នេះបើតាមការព្យាករណ៍បឋមរបស់លោក។

លោកបន្តថា “ចំណុចខ្លាំងរបស់យើង គឺយើងមានការិយាល័យ និងមន្រ្តីឥណទាននៅទូទាំងប្រទេស ពិសេសមន្រ្តីឥណទានរបស់យើងបានចុះដល់ស្ទើរគ្រប់ភូមិ”។ លោក​បន្តថា “កំនើនប្រាក់បញ្ញើរ ដោយសារអត្រាការប្រាក់យើងមានភាពទាក់ទាញ និងការវិនិយោគ លើប្រព័ន្ឋបច្ចេកវិទ្យាយើងកាន់តែទំនើប ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទងលំហូរធនាគារបរទេសចូលមកកម្ពុជា នឹងធ្វើឲ្យទីផ្សារនេះ មានភាពប្រែប្រួល​ដូចម្តេច អ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះនៅតែសុទិដ្ឋិនិយម។

លោកសាយ សូនីបានបន្តទៀតថា ការហូរចូលនូវធនាគាររបស់ចិន និងកូរ៉េច្រើន​មួយរយៈពេលចុងក្រោយនេះ មិនបានធ្វើឲ្យមានការប្រកួតប្រជែងខ្លាំងនោះទេ ព្រោះពួកគេមកផ្តោតលើទីក្រុង និងទីប្រជុំជនមួយចំនួន ប៉ុន្តែយើងបានចុះដល់សហគមន៍មូលដ្ឋាន យើងយល់ពីទីផ្សារច្រើនជាងពួកគេ។លោកបន្តថា ចំណុចមួយទៀត គឺធនាគារបរទេស​ពួកគេមកកាន់កម្ពុជា ក៏ដើម្បីគាំទ្រគំរោងវិនិយោគរបស់ពួកគេ និងដៃគូរបស់ពួកគេ ដែល​មានវត្តមាននៅកម្ពុជា។

លោកបន្តថា “ភាពទាក់ទាញរបស់កម្ពុជា ដែលធនាគារបរទេសមក ក៏មួយផ្នែកដោយសារពួកគេមើលឃើញចន្លោះប្រហោង ក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម(SMEs) ដែលនៅតែត្រូវការឥណទានច្រើន ដើម្បីពង្រឹកសមត្ថភាពផលិតកម្មរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here