កម្ពុជា ម៉ាឡេស៊ីដាក់ដំណើរការសេវាកម្មទូទាត់ឆ្លងដែន តាមរយៈQR Code

ដោយៈ ម៉ាលីនណា

      ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា សហការជាមួយ ធនាគារកណ្ដាលម៉ាឡេស៊ី បានសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការគម្រោងទូទាត់ឆ្លងដែន តាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត នឹងផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ និងពាណិជ្ជករទទួលបាន នូវបទពិសោធន៍ទូទាត់ ប្រកបដោយប្រសិទ្ធភាព ងាយស្រួល សុវត្ថិភាព ឆាប់រហ័ស និងតម្លៃសមរម្យ។

គំនិតផ្តួចផ្តើមនៃការតភ្ជាប់ ការទូទាត់តាមឃ្យូអរកូតនេះ នឹងអនុញ្ញាត្ត ឱ្យពាណិជ្ជករជាង៥លានទីតាំង នៅក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី ដែលភាគច្រើនជាម្ចាស់អាជីវកម្មខ្នាតតូច អាចទទួលបានអតិថិជន កាន់តែទូលំទូលាយពីប្រទេសទាំងពីរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here